COVID-19
ជាតិ
សង្គមជាតិ
កូវីដ-១៩៖ ខេត្តឧត្តរមានជ័យ,សៀមរាប,ព្រៃវែង និងបាត់ដំបង មានករណីឆ្លងច្រើនជាងគេ
25, Jul 2021 , 4:14 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ខ្ពស់ជាងគេ គឺចំនួន១៦២នាក់។ ខេត្តសៀមរាប,ព្រៃវែង និងបាត់ដំបង​ មានអ្នកឆ្លងថ្មី ចន្លោះពី៧០នាក់ទៅ១០០នាក់។ ចំពោះខេត្តកំពង់ធំ,កំពង់ចាម,កោះកុង និងព្រះវិហារមានក្រោម៦០នាក់ ខណៈខេត្តក្រចេះ,ប៉ៃលិនមាន៩នាក់ដូចគ្នា។


ខេត្តឧត្តរមានជ័យ៖ មានវិជ្ជមានកូវីដ-១៩ចំនួន១៦២នាក់,ជាសះស្បើយ១៨នាក់

អ្នកជំងឺទាំង១៦២នាក់នោះ គឺពួកគេជាពលករដែលមកពីប្រទេសថៃកំពុងធ្វើចត្តាឡីស័កចំនួន២៤នាក់, ពលករដែលទើបតែត្រឡប់ពីប្រទេសថៃគឺមាន១២៧នាក់ និង១១នាក់ទៀតជាករណីព្រឹត្តិការណ៍២០កុម្ភៈ។ ទន្ទឹមនឹងរកឃើញករណីឆ្លងថ្មី ក៏មានអ្នកជាសះស្បើយថ្មីចំនួន១៨ទៀតផងដែរ។​

បច្ចុប្បន្នខេត្តឧត្តរមានជ័យមានករណីឆ្លងសរុបចំនួន៣,៨១៤នាក់ ក្នុងនោះគឺ៣,៥៣៥នាក់ជាករណីនាំចូល និង២៧៩ជាករណីព្រឹត្តិការណ៍២០កុម្ភៈ។​

ខេត្តសៀមបរាប៖ វិជ្ជមានកូវីដ-១៩ថ្មីចំនួន៩៧នាក់, ជាសះស្បើយ៧៩នាក់ និងស្លាប់២​នាក់

ក្នុងចំណោមអ្នកជំងឺទាំង៩៧នាក់នោះ គឺ៥៣នាក់ ជាករណីឆ្លងជាសហគមន៍ក្នុងក្រុងសៀមរាប និង៤៤នាក់ជាករណីនាំចូលពីប្រទេសថៃ និងបណ្តាខេត្តផ្សេងៗ។  ជាមួយគ្នានោះមានអ្នកជាសះស្បើយថ្មីចំនួន៧៩នាក់ និងស្លាប់ចំនួន២នាក់បន្ថែមទៀត។​

ខេត្តសៀមរាបមានករណីឆ្លងសរុបចំនួន៣៧២០នាក់,​ជាសះស្បើយ១៩២៩នាក់ និងស្លាប់៣៩នាក់។

ខេត្តព្រៃវែង៖ មានអ្នកឆ្លងថ្មីចំនួន៨២នាក់, ជាសះស្បើយ១៤៨នាក់ និងស្លាប់១នាក់

អ្នកជំងឺទាំង៨២នាក់នោះគឺភាគច្រើនជាអ្នករស់នៅក្នុងស្រុកមេសាង,ស្រុកស្វាយអន្ទរ,ស្រុកព្រះស្តេច,ស្រុកពាមរក៍,ស្រុកពារាំង,ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក។ ចំនួន១៤៨នាក់ថ្មីក៏បានជាសះស្បើយ និងស្លាប់១នាក់។ ខេត្តព្រៃវែងមានករណីឆ្លងសរុបចំនួន៣៦៩៣នាក់,ជាសះស្បើយ២៤៧៩នាក់ និងស្លាប់៦១នាក់។


បាត់ដំបង៖ វិជ្ជមានថ្មីចំនួន៦៩នាក់,ជាសះស្បើយ១៣១នាក់ និងស្លាប់១នាក់

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩​ថ្មីទាំង៦៩នាក់ គឺពួកគេជាសិស្ស,កម្មករ,បុគ្គលិកក្រុមហ៊ុន,មន្ត្រីពន្ធនាគារ, ជាងឡាន,​និស្សិត,ចុងភៅ,អាជីករ,កសិករ និងមេផ្ទះ។ ជាសះស្បើយថ្មីមានចំនួន១៣១នាក់ និងស្លាប់១នាក់។ បច្ចុប្បន្នខេត្តបាត់ដំបងមានករណីឆ្លងសរុប២៣៦៩នាក់,ជាសះស្បើយ១៤៧៣នាក់ និងស្លាប់២៨នាក់។

កំពង់ចាម៖ ឆ្លងថ្មីចំនួន៤៣នាក់,ជាសះស្បើយ៩១នាក់ និងស្លាប់២នាក់

កំពង់ចាមរកឃើញអ្នកឆ្លងថ្មីចំនួន៤៣នាក់ ដោយពួកគេជាអ្នកក្រុងកំពង់ចាម,ស្រុកកំពង់សៀម,ស្រុកកងមាស,ស្រុកបាឆាយ,ស្រុកព្រៃឈរ,ស្រុកស្ទឹងត្រង់,ស្រុកចំការលើ និងស្រុកជើងព្រៃ។ ទន្ទឹមនឹងនោះក៏មានអ្នកជាសះស្បើយថ្មីចំនួន៩១នាក់ និងស្លាប់២នាក់។

ខេត្តកោះកុង៖ ឆ្លងថ្មីចំនួន៤០នាក់,ជាសះស្បើយ៥០នាក់

អ្នកជំងឺឆ្លងថ្មីចំនួន៤០នាក់គឺពួកគេជាអ្នកនៅស្រុកគីរីសាគរ,ស្រុកស្រែអំបិល,ស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។ អ្នកជាសះស្បើយថ្មីមានចំនួន៥០នាក់ និងគ្មានករណីស្លាប់ឡើយ។

ខេត្តកំពង់ធំ៖ ឆ្លងថ្មីចំនួន៥២នាក់,ជាសះស្បើយ២១នាក់ និងស្លាប់១នាក់

មនុស្សឆ្លងថ្មីទាំង៥២នាក់ គឺពួកគេភាគច្រើនជាអ្នកដែលកំពុងធ្វើចត្តាឡីស័ក និងជាអ្នករស់នៅក្នុងភូមិព្រៃព្រាល,​ភូមិកំពង់ថ្ម និងភូមិពោធិតាអ៊ុន។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយថ្មីចំនួន២១នាក់ និងស្លាប់១នាក់។

ខេត្តព្រះវិហារ៖ ឆ្លងថ្មីចំនួន២៩នាក់ និងជាសះស្បើយ៤នាក់

អ្នកជំងឺឆ្លងថ្មីទំាង២៩នាក់នោះ គឺពួកគេភាគច្រើនជាអ្នករស់នៅក្នុងក្រុងព្រះវិហារ និងស្រុកជាំក្សាន្ត។ អ្នកឆ្លងថ្មីនោះគឺមានអាយុចន្លោះពី២ឆ្នាំទៅ៥៨ឆ្នាំ។ ទន្ទឹមនឹងនោះ ក៏មានអ្នកជាសះស្បើយថ្មីចំនួន៤នាក់ផងដែរ។ ខេត្តព្រះវិហារមានករណីឆ្លងសរុបចំនួន៤៧៦នាក់ ជាសះស្បើយ២១២នាក់ និងស្លាប់១នាក់។

ខេត្តក្រចេះ៖ ឆ្លងថ្មីចំនួន៩នាក់,ជាសះស្បើយ៩នាក់

អ្នកឆ្លងទាំង៩នាក់នោះគឺពួកគេជាអ្នកនៅក្នុងក្រុងក្រចេះ២នាក់,ស្រុកសំបូរ២នាក់,ស្រុកស្នួល៣នាក់, ស្រុកឆ្លួង១នាក់ និងស្រុកព្រែកប្រសព្វ១នាក់។ អ្នកជាសះស្បើយមាន៩នាក់។ ការរកឃើញករណីថ្មី៩នាក់នោះ គឺធ្វើឲ្យខេត្តក្រចេះមានករណីសរុបចំនួន២៦៨នាក់ ជាសះស្បើយ១៦២នាក់ និងស្លាប់៥នាក់។

ប៉ៃលិន៖
ឆ្លងថ្មី៩នាក់ ,​ជាសះស្បើយ៣នាក់

មនុស្សឆ្លងថ្មីចំនួន៩នាក់នោះ គឺពួកគេជាពលករមកពីប្រទេសថៃ។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី ខេត្តប៉ៃលិនក៏មានអ្នកជាសះស្បើយថ្មីចំនួន៣នាក់ផងដែរ៕​

អត្ថបទទាក់ទង






Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com