អត្ថបទពាណិជ្ជកម្ម
ឈ្នះកង់​ម៉ាក Giant ATX 27,5 និងរង្វាន់ជាច្រើនទៀត សម្រាប់អ្នកចូលរួមការ​ប្រកួត​រូប​ថត Healthy Lifestyles, Happy Lives​ របស់អូគូលែន ទឹករ៉ែធម្មជាតិ
26, Jul 2021 , 11:59 am        
រូបភាព
ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ អូគូលែន ម៉ាកទឹករ៉ែធម្មជាតិលេខ​១នៅកម្ពុជា រៀបចំ​ការ​ប្រកួត​រូប​ថត ​បើក​​ឱ្យ​សាធារណជន​ចូល​រួម​ដោយសេរី និងដោយ​ឥត​គិត​ថ្លៃ។ កម្មវិធី​​ប្រកួត​រូប​ថតនេះ​ ​តម្រូវឲ្យអ្នក​ចូល​រួម​ ចែក​រំលែក​រូប​ថត​មួយ​សន្លឹក​របស់​ខ្លួន បង្ហាញ​អំពី​របៀប​ល្អ​ដែល​ខ្លួន​រស់​នៅប្រកប​ដោយ​តុល្យភាព បង្ហាញរូប​ម្នាក់​ឯង ឬ​ជា​គ្រួសារ ឬជាមួយ​មិត្តភក្ដិក៏​បាន។ ជម្រើស​ ស្ទីល​ ​រូប​ថត​មិន​ត្រូវ​បាន​កំណត់​នោះ​ទេ។​ 
 
កម្មវិធី​ប្រកួត​រូប​ថត  ការរស់នៅរីករាយប្រកបដោយសុខភាពល្អ (Healthy Lifestyles, Happy Lives) " សំ​ដៅ​ទៅ​រំលឹក​ថា “សុខភាព ជា​ដំបូង​គឺ អារម្មណ៍​ស្ងប់​​ក្នុង​រាងកាយ​មាំមួន” ដូច​ដែល​កវី​ជនជាតិ​ក្រិចឈ្មោះ Homère ធ្លាប់​បាន​រំលឹក​ដូច្នោះ​ដែរ។ មេប្រយោគ​របស់​ក្រុមហ៊ុន  Kulara Water នឹង​ជ្រើសរើស​រូប​ល្អៗ​ជាង​គេ​ដំបូង​ ៥០​​ រូប ជា​រូប​ពណ៌​ធម្មជាតិ ឬជា​រូប​សខ្មៅ​។ ​រូប​ថត​ល្អៗ​ជាង​គេ​ចំនួន​៥០​រូប ​នឹង​ត្រូវ​ជ្រើស​រើស​រវាង​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១។ ជ័យលាភី​៥០​នាក់​ដំបូងនឹង​ទទួល​បានរង្វាន់​ជា​​ដំរី​តុក្កតា​ម្នាក់​មួយ និង​ថង់កំណាត់​ម៉ាក​ទឹករ៉ែធម្មជាតិ អូគូលែន​មួយ។ បន្ទាប់​មក រូប​ថត​ទាំង​៥០​រូប​ ​នឹង​ត្រូវ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ អូគូលែន ឱ្យ​មហាជន​បោះ​ឆ្នោត​ជ្រើសរើសពីថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១។ 
 


សម្រាប់ រង្វាន់​លេខ​១ នឹងទទួលបាន កង់​ម៉ាក Giant ATX 27,5 មួយ​គ្រឿង ជាមួយ​ការ​សម្រាក​លំហែកាយ​សម្រាប់​មនុស្ស​ពីរ​នាក់ នៅ "Navutu Dreams Resort" ក្នុង​ខេត្ត​សៀមរាប​ និង​រង្វាន់​លេខ​២ គឺ​កង់​ម៉ាក Giant ATX 27,5 មួយ​គ្រឿង។ ចំណែករង្វាន់​លេខ​៣ គឺ​ទូរទស្សន៍​ម៉ាក Sharp Aquos 42’ Full HD ។
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​ក្នុង​ទំព័រ​ហ្វេសប៊ុករបស់ អូគូលែន (Facebook eau Kulen) ៖
 
គួរបញ្ជាក់ផងដែរថា​ អូគូលែន ម៉ាកទឹករ៉ែធម្មជាតិលេខ១ ​នៅកម្ពុជា កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ក្រុម​ការងារជនជាតិ​បារាំង​ នៃ​ក្រុមហ៊ុន​ Kulara Water Co., Ltd​ ដែល​ជា​ក្រុមហ៊ុន​មេ ​ធ្លាប់​ទទួល​បាន​​ជោគជ័យ​ក្នុង​ការផលិត​​ទឹក​រ៉ែ​ម៉ាក​ “La Vie”​ នៅ​ប្រទេស​វៀតណាម​ បាន​ស្វែង​រក​ឃើញ​នៅ​ជើង​ភ្នំ​គូលែន​ដ៏​ល្បី​ឈ្មោះ ​នូវ​ប្រភព​ទឹក​រ៉ែ​ធម្មជាតិ​ថ្មី​មួយ​ទៀត ​ដែល​មាន​គុណ​ភាព​ល្អ​ឯក​យ៉ាងពិសេស​។​ នៅ​ឆ្នាំ​២០១៣ ​អូគូលែន ចាប់​ផ្ដើមផលិត​ និង​​ចែក​ចាយ​នៅ​លើទី​ផ្សារ​ ហើយអូគូលែន ​បាន​ក្លាយ​ទៅ​ជា​ទឹក​រ៉ែ​ធម្មជាតិ​លេខ​១​នៅ​កម្ពុជា​ និង​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ស្រុក​ ក្នុង​ចំណោម​ម៉ាក​ទឹក​ល្បី​ៗ​អន្តរជាតិ​។
 
អូគូលែន ពិត​ជា​មាន​មោទកភាព ​ដែល​អាច​ផ្គត់ផ្គង់​ជូន​អ្នក​ប្រើប្រាស់​ នូវ​ផលិតផល​មួយ​ដែល​មាន​សុវត្ថិភាព និង​តុល្យភាព ​ខាង​ផ្នែក​សារធាតុ​រ៉ែ​សំខាន់ៗ និង​មាន​ប្រយោជន៍​សម្រាប់​សុខភាព។ អូគូលែន ​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ជនជាតិ​ខ្មែរ​ជា​ច្រើន​រូប​ រួមទាំងជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​ និង​ភ្ញៀវទេសចរ​ផង ក៏​ពេញ​ចិត្ត ​និង​អូគូលែន​នេះ​ដែរ។ ម៉ាក​ទឹករ៉ែធម្មជាតិ អូគូលែន ត្រូវ​បាន​គេ​ទទួល​ស្គាល់ ក៏ដោយសារ​តែ​ក្រុមហ៊ុន​ប្ដេជ្ញាធ្វើ​កិច្ចការ​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​សង្គម ការ​អភិវឌ្ឍ​មូលដ្ឋាន និង​ការ​អភិរក្ស​ប្រភពទឹកនិង​ជីវៈចម្រុះ។
 
ការរស់នៅរីករាយប្រកបដោយសុខភាពល្អ (Healthy Lifestyles, Happy Lives)!៕
 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com