ពីនេះ ពីនោះ
«អត្ថិភាព»មានន័យដូចម្តេច? 06, Jan 2022 , 7:29 am
× «អត្ថិភាព»អានថា«អ័ត-ថិ-ភាប» មានថ្នាក់ពាក្យជានាមសព្ទ។ ពាក្យនេះមានន័យផ្ទុយនឹងពាក្យ«នត្ថិភាព»។ ពាក្យនេះមានន័យជាភាសាអង់គ្លេស និងភាសាបារំាង Existence។
តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ«អត្ថិភាព»មានន័យថា ភាវៈមាន,ភាពនៃអ្វីៗដែលមាន,ការមាន។
អតិ្ថភាពគឺកើតចេញពីការព្យាយាម នឿយហត់ ខំប្រឹងខំអត់។ «អតិ្ថភាព»មានក្នុងច្បាប់វិញគឺមានន័យថា ភាពមាន ភាពកើតមាន ភាពស្ថិតនៅ ភាពនៃអ្វីៗដែលមាន។
ពាក្យនេះផ្ទុយនឹងពាក្យ«នត្ថិភាព» ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com