អត្ថបទពាណិជ្ជកម្ម
កូកា-កូឡា ផ្តល់«ធុងបែងចែកសំរាម ៦០បន្ថែមទៀត ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង!»
27, Jul 2021 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
កំពង់ចាម ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៖  ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាម ចំនួន៦០ធុង ដល់ឃុំចំនួន៣ នៃស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម ដើម្បីបន្តគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព។
 
ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។  


 
សូមបញ្ជាក់ផងដែរថា ធុងបែងចែកសំរាមទាំង ៦០ធុងនេះ ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំទាំង៣ខាងលើ ដើម្បីផ្តល់ជូនទៅតាមសាលារៀន សាលាឃុំ មណ្ឌលសុខភាព វត្តអារាម និងផ្សារនានា នៅក្នុងមូលដ្ឋានឃុំនីមួយៗ ទុកសម្រាប់ប្រើប្រាស់ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថានប្រកបដោយចីរភាព ដោយគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ «រួមគ្នាដើម្បីបរិស្ថានស្អាត»។ គិតមកត្រឹមពេលបច្ចុប្បន្ន ធុងបែងចែកសំរាមចំនួន ៨៧០ធុង ត្រូវបានដាក់ជូន និងកំពុងប្រើប្រាស់នៅសាលារៀន ទីកន្លែងសាធារណៈ រមណីយដ្ឋាននានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការពាក់ព័ន្ធនានា។


 
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុន កូកា-កូឡាកម្ពុជា បានលើកឡើងថា«ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ជឿជាក់ថា ធុងបែងចែកសំរាមទាំង ៦០ ធុងបន្ថែមនេះ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការបែងចែកសំរាម ងាយស្រួលក្នុងការទាញយកមកកែច្នៃឡើងវិញនៅសំរាមប្លាស្ទិក និងគ្រប់គ្រងសំរាមប្រភេទផ្សេងទៀតបានល្អប្រសើរ»។ កញ្ញាបានបន្ថែមទៀតថា “កង្វល់ជុំវិញការគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថានស្អាត ជាកង្វល់់រួម ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសការអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍យើងផ្ទាល់តែម្តង”។
 



ជាមួយគ្នានេះដែរ លោក ផាន អូន បានពាំនាំការថ្លែងអំណរគុណរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលតែងតែចូលរួមសហការក្នុងសកម្មភាពការងារជួយសង្គម។ តួយ៉ាងថ្ងៃនេះ ធុងបែងចែកសំរាមទាំង ៦០ធុងនេះ នឹងចូលរួមចំណែកក្នុងការជួយថែរក្សាបរិស្ថាន និងអនាម័យ ក្នុងមូលដ្ឋានឃុំទាំង៣នេះ ប្រកបដោយប្រសិទ្ធភាពក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ក្នុងនោះផងដែរ លោក ផាន អូន ក៏បានចុះពិនិត្យទីតាំងជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការកសាងប៉មចម្រោះទឹកស្អាតមួយកន្លែងនៅក្នុងវិទ្យាល័យហ៊ុនសែន គរ ដែលនឹងត្រូវសាងសង់នាពេលខាងមុខឆាប់ៗនេះ។  
 
ក្នុងឱកាសនោះដែរ លោក ឡោ ចាន់លី អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ ក៏បានថ្លែងអំណរដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបានជួយធុងបែងចែកចំនួន៦០នេះ ដល់មូលដ្ឋានឃុំទំាងបីសម្រាប់ប្រើប្រាស់ក្នុងការថែរក្សាបរិស្ថានប្រកបដោយចរីភាព។


 
គួរបញ្ជាក់ថាក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តន៍គោលដៅនិរន្តភាព ក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ អោយស្មើ១០០%នៃចំនួនសំបកវេចខ្ចប់ដែលយើងលក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តភាពនេះ ហៅថា «ពិភពលោកគ្មានសំរាម (WWW - World Without Waste)» ដោយយើងបានយកចិត្តទុកដាក់ផ្តោត ទៅលើ វដ្តជីវិតនៃសំបកវេចខ្ចប់ទាំងមូល រាប់ចាប់ពី ដបជ័រ និងកំប៉ុងអាលុយមីញូម ត្រូវបានផលិត និងច្រកភេសជ្ជៈ រហូតដល់ ត្រូវបានកែច្នៃ និងប្រើប្រាស់ឡើងវិញ។ ផ្អែកលើចក្ខុវិស័យនេះ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានចេញ ផលិតផលទឹកបរិសុទ្ធដាសានីចំណុះ៣៥០ មីលីលីត្រដែលប្រើប្រាស់សំបកវេចខ្ចប់ rPET ដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលជាបច្ចេកវិទ្យាកែច្នៃឡើងវិញ១០០%៕ 

« រួមគ្នាទើបកម្ពុជាស្អាត!»  
 










 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com