COVID-19
ជាតិ
COVID-19៖ករណីថ្មី៧៦៦នាក់ សះស្បើយ៩៦៧នាក់ និងស្លាប់១៥នាក់ 28, Jul 2021 , 11:33 am
រូបថត៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
× កម្ពុជា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៦៦នាក់បន្ថែមទៀត ក្នុងនោះ ៣០៧នាក់ ជាករណីនាំចូល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដានេះ ដែលបានឱ្យដឹងទៀតថា អ្នកជាសះស្បើយ មាន៩៦៧នាក់បន្ថែម និងអ្នកស្លាប់មាន ១៥នាក់ទៀត។
គួរកត់សម្គាល់ថា ចំនួនអ្នកស្លាប់១៥នាក់នេះ គឺជាចំនួនទាបជាងគេបំផុតប្រចាំថ្ងៃ គិតនៅក្នុងខែកក្កដានេះ។ អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតសម្រាប់កម្ពុជា គឺ ៣៩នាក់ ដែលចំនឹងថ្ងៃទី១៤ ខែកក្កដានេះ ខណៈចំនួនឆ្លងខ្ពស់បំផុតគិតចាប់ពីដើមខែមក គឺ៩៩៦នាក់ ហើយចំនួនឆ្លងថ្មីទាបបំផុតគឺ ៦៨៥នាក់។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៧៥.១៥២នាក់ ក្នុងនោះ ៩.៧២១នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៦៧.៦៩២នាក់ និងស្លាប់សរុប ១.៣៣៩នាក់៕
relate: 106161
© រក្សាសិទ្ធិដោយ thmeythmey.com