ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ហ្វូ​លីក​អាស៊ីត មាន​នៅ​ក្នុង​អាហារ​អ្វីខ្លះ​?
28, Jul 2021 , 10:59 pm        
រូបភាព
​ជាធម្មតា សារជាតិ​ហ្វូ​លីក​អាស៊ីត មាន​នៅ​ក្នុង​អាហារ​ជាច្រើន​ប្រភេទ ដែល​យើង​អាច​បរិភោគបាន ប៉ុន្តែ យ៉ាងណាមិញ ការទទួល​បាន​សារជាតិ​នេះ ពី​ចំណីអាហារ គឺ​ពិបាក​នឹង​ទទួល ឲ្យបាន​គ្រប់គ្រាន់​ណាស់​។ គួរបញ្ជាក់​ថា សារជាតិ​ហ្វូ​លីក​អាស៊ីត មាន​តួនាទី ការពារ​អ្នក ឲ្យ​ជៀសផុត​ពី​បញ្ហា​ជម្ងឺ​ខួរ​ឆ្អឹងខ្នង​។
 
អាហារ​ដែល​មាន​ផ្ទុក​នូវ​សារជាតិ​ហ្វូ​លីក​អាស៊ីត​នេះ រួមមាន​ដូចជា ៖
 
  • ​បន្លែ​ពណ៌​បៃតង ដូចជា ខាត់ណា​ខៀវ សាឡាដ​ពណ៌​បៃតង​
  • គ្រាប់​សណ្តែកបារាំង​
  • ​គ្រាប់​ធញ្ញជាតិ​
  • ​ទឹកក្រូច​ច្របាច់​
  • ​ផ្លែឈើ​ហូប​ផ្លែ​មួយចំនួន​
  • ​គ្រាប់​សណ្ដែកដី និង គ្រាប់​សណ្ដែកបារាំង​ស្ងួត​។​
 
​មួយវិញទៀត នៅក្នុង​នំ​បុ័ង និង​អាហារ​ពេលព្រឹក​មួយចំនួន ក៏​អាច​មាន​ផ្ទុក​នៅ​សារជាតិ​ហ្វូ​លីក​អាស៊ីត នេះ​ផង​ដែរ​។ អាហារ​ប្រភេទ​នេះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា Folate Fortified Foods​។ យ៉ាងណាមិញ អ្នក​គួរកត់សម្គាល់​ចំណាំ​ថា សារជាតិ​នេះ អាច​នឹង​ត្រូវ​បំផ្លាញ ដោយសារ​ការដុត​កម្ដៅ​។ ដូច្នេះ ប្រសិនបើ​អ្នក​ត្រូវ​ចំអិន​អាហារ ឬ​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ​ហ្វូ​លីក​អាស៊ីត អ្នក​គួរ​ធ្វើការ​ចំអិន​ដោយ​ដាក់​ក្នុង Microwave ឬ ចំហុយ​។ សូម​កុំ​ប្រើ​សារជាតិ​កាបូន​កាបូ​ណាត ដែល​មាន​នៅក្នុង​សូ​ដា មក​ចំអិន​អាហារ ដែល​សម្បូរ​សារជាតិ​ហ្វូ​លីក​អាស៊ីត ដូចជា ការ​ចំអិន​សណ្ដែកបារាំង ឬ​សណ្ដែកបាយ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com