កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកទីក្រុងតូក្យូ៖ កីឡាករវាយកូនគោលឆាយនីសតៃប៉ិម្នាក់ យកប្រពន្ធជាជំនួយការដើម្បីកម្លាំងចិត្ត
28, Jul 2021 , 10:29 pm        
រូបភាព
ដោយ៖ជា យូគៀង 

ខណៈព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូមិនអនុញ្ញាតឱ្យមានអ្នកទស្សនាដើម្បីបង្ការជំងឺកូវីដ-១៩ កីឡាករវាយកូនគោលរបស់ឆាយនីសតៃប៉ិ CT Pan បែរជាអាចរកឃើញវិធីដ៏ឆ្លាតមួយដើម្បីមានអ្នកគាំទ្រ។ កីឡាករូបនេះ សម្រេចចិត្តជ្រើសរើសប្រពន្ធរបស់ខ្លួនធ្វើជាជំនួយការស្ពាយកាតូបដាក់ដងវាយកូនគោលរបស់ខ្លួនតែម្ដង។
  
លោក CT Pan និយាយនៅថ្ងៃទី ២៨ខែកក្កដាថា ប្រពន្ធរបស់លោក Michelle Lin ជាកូនសោរដ៏សំខាន់ក្នុងការជំរុញឱ្យលោកបានឈានជើងមកកាន់ការប្រកួតមួយនេះ។ កីឡាកររូបនេះ នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួននៅទីលាន Kasumigaseki Country Club ចាប់ពីថ្ងៃទី២៩ ខែកក្កដា។
 



«ចាប់តាំងពីព្រឹត្តិការណ៍ដ៏ធំមួយនេះបានកើតឡើងសម្រាប់ជីវិតរបស់ខ្ញុំ និងសម្រាប់ពិភពលោកទាំងមូល ខ្ញុំចង់បង្ហាញនូវអ្វីដែលជាភាពអស្ចារ្យសម្រាប់ខ្ញុំនោះគឺ ស្រីម្នាក់ដែលតែងតែនៅក្បែរខ្ញុំ នាងគឺជាអ្នកកាន់អីវ៉ាន់ដ៏ល្អបំផុតសម្រាប់រូបខ្ញុំផ្ទាល់។ លោក Pan បាននិយាយបែបនេះមុនបន្តទៀតថា ប្ដីប្រពន្ធ បានសាងកំណត់ត្រាជាមួយគ្នាបានយ៉ាងល្អ ព្រោះប្រពន្ធលោកនាង តែងប្រាប់ចំណុចល្អៗនិងចំពេលវេលា ហើយបានជួយផ្នែកផ្លូវចិត្តលោកទៀតផង។ 
 
ចំណែកអ្នកស្រី Michelle Lin ក៏បានប្រាប់ទៅកាន់អ្នកសារព័ត៏មានដែរថា វាជាបទពិសោធនៃជីវិតមួយដ៏ល្អដែលបានរស់នៅជាមួយអត្តពលិកដ៏ល្អៗជុំវិញពិភពលោក។  អ្នកស្រី អរគុណប្ដីរបស់ខ្លួនដែលបានផ្តល់ឱកាសដល់អ្នកស្រីមើលប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកបែបនេះ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com