COVID-19
ជាតិ
ចក្រភពអង់គ្លេស​ផ្តល់ AstraZeneca ៤១.៥ម៉ឺនដូសដល់កម្ពុជា
29, Jul 2021 , 8:02 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Diminic Raab ពេលផ្តល់បទសម្ភាសផ្តាច់មុខ​ដល់ Cambodianess នាអំឡុងនៃទស្សនកិច្ច​របស់​លោកនៅកម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា។ ថតដោយ ឈន សុផាត
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Diminic Raab ពេលផ្តល់បទសម្ភាសផ្តាច់មុខ​ដល់ Cambodianess នាអំឡុងនៃទស្សនកិច្ច​របស់​លោកនៅកម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា។ ថតដោយ ឈន សុផាត
ស្ថានទូតចក្រភពអង់គ្លេស បានប្រកាសពីការបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតនាថ្ងៃទី២៨ ខែកក្កដា។
 
អង់គ្លេសបានបរិច្ចាគវ៉ាក់សាំងចំនួន៩លានដូស ទៅកាន់ប្រទេសជាច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការកូវ៉ាក់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Diminic Raab បានអះអាងថា វ៉ាក់សាំងនឹងត្រូវបញ្ជូនចេញពីអង់គ្លេសនៅក្នុងសប្តាហ៍នេះ ទៅកាន់គោលដៅនានាក្នុងនោះមានកម្ពុជាផងដែរ។
 
ចក្រភពអង់គ្លេស បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំងដល់ប្រទេសនានាចំនួន១០០លានដូសនៅត្រឹមខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ៨០លានដូសតាមយន្តការកូវ៉ាក់។
 
វ៉ាក់សាំងដែលចក្រភពអង់គ្លេសបរិច្ចាគ គឺជាវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford-AstraZeneca ដែលផលិតដោយ Oxford Biomedica និងវេចខ្ចប់នៅ Wrexham, North Wales៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com