COVID-19
ជាតិ
COVID-19៖ ឆ្លង​ថ្មី​៧៦៥នាក់ ខណៈអ្នក​ស្លាប់ថយចុះត្រឹម១១នាក់​
29, Jul 2021 , 11:40 am        
រូបភាព
ក្រុមគ្រូពេទ្យលើកសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅមន្ទីរព្យាបាលមួយក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ កក្កដា ដាក់រថយន្តទៅទីតាំងបូជា។  រូបថត៖ មន្ទីរសុខាភិបាលខេត្ត
ក្រុមគ្រូពេទ្យលើកសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅមន្ទីរព្យាបាលមួយក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ កក្កដា ដាក់រថយន្តទៅទីតាំងបូជា។ រូបថត៖ មន្ទីរសុខាភិបាលខេត្ត
មនុស្ស​ចំនួន៧៦៥នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ៣២៨នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៦៩៤​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ១១នាក់​ទៀត ដែលជាចំនួនតិចបំផុតចាប់តាំងពីដើមខែកក្កដាមក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ​។
 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧៥៩១៧​នាក់ ក្នុងនោះ ១០០៤៩​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៦៨៣៨៦​នាក់ និង​ស្លាប់​សរុប ១៣៥០នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com