FIFA
កីឡាជាតិ
ជាតិ
AFC U23៖ កូរ៉េខាងជើងដែលនៅពូលជាមួយកម្ពុជា បាន​ដកខ្លួន
29, Jul 2021 , 3:27 pm        
រូបភាព
កូរ៉េខាងជើង បាន​ខ្លួន​ចេញពីព្រឹត្តិការណ៍ AFC U23 Asian Cup នៅអ៊ូសបេគីស្ថាន។ តាមការចាប់ឆ្នោតកន្លងមក កូរ៉េខាងជើងស្ថិតក្នុងពូល K ជាមួយកម្ពុជា និងជប៉ុន។


អត្ថបទទាក់ទង


យោងតាមសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រោយ​ការដកខ្លួនរបស់កូរ៉េខាងជើង គណៈកម្មការរៀបចំនឹងចាប់ឆ្នោត​យក​ក្រុមណាមួយនៃពូល G, H, I ឬ J ដើម្បីបង្គ្រប់ពូល K ឲ្យបានបីក្រុមវិញ។

ក្រុមដែលអា​ចចូលក្នុងពូល K មានចិន ឬព្រុយណេ (ពីពូល G), ទីម័រខាងកើត ឬ ហ្វីលីពីន (ពីពូល H), មីយ៉ាន់ម៉ា ឬហុងកុង (ពីពូល I), ម៉ាឡេស៊ី ឬ ឡាវ (ពីពូល J)។

ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា៕



© រក្សាសិទ្ធិដោយ thmeythmey.com