កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton សន្យាបរិច្ចាគ ២៨ លានដុល្លារដល់មូលនិធិសប្បុរសធម៌
30, Jul 2021 , 8:29 am        
រូបភាព
Lewis Hamilton កំពូលអ្នកប្រណាំងរថយន្ត Formula One សន្យាផ្តល់ប្រាក់ផ្ទាល់ខ្លួនចំនួន ២៨ លានដុល្លារអាមេរិកសម្រាប់សកម្មភាពសប្បុរសធម៌។ Hamilton នៅថ្ងៃទី២៧ ខែកក្កដា បានបើកមូលនិធិសប្បុរសធម៌ ដែលមានឈ្មោះថាបេសកកម្ម៤៤ ដើម្បីគាំទ្រយុវជនក្មេងៗនៅអង់គ្លេស។


ម្ចាស់ជើងឯកពិភពលោក F1 ចំនួន៧សម័យកាល បានចាប់ផ្តើមមូលនិធិសប្បុរសធម៌ថ្មី ហើយនឹងផ្តល់ថវិកាទាំង២៨លានដុល្លារ ដើម្បីគាំទ្រដល់អង្គការ និងកម្មវិធីនានា ដែលពាក់ពាន់នឹងវិបត្តិការងារ និងការអប់រំ។ តាមរយៈដៃគូការសហការការផ្តល់ជំនួយផ្សេងៗ ក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន Mercedes ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
Hamilton អ្នកប្រណាំងឡានសញ្ជាតិអង់គ្លេស ដែលបើកបរឱ្យក្រុម Mercedes សង្ឃឹមថាបេសកកម្ម៤៤ នឹងជួយយុវជនលើការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងការលើកទឹកចិត្ត ដើម្បីផ្លាស់ប្តូរអានាគតរបស់ពួកគេ។
 
«ខ្ញុំបានពិសោធដោយផ្ទាល់រួចហើយថាសាវតារបស់មនុស្សម្នាក់ៗដែលមានកម្រិតទាបដោយសារជីភាព អាចនឹងជះឥទ្ធិដល់អនាគតរបស់បុគ្គលនោះ។ នេះជាការអះអាងរបស់ Hamilton មុនបន្ថែមថា រូបគេសំណាងហើយ ដែលអាចជំនះឧបសគ្គទាំងនោះបានតាមរយៈឱកាស និងការគាំទ្រ។ 
 
ដោយឆ្លងកាត់ពិសោធនេះ Hamilton វ័យ៣៦ឆ្នាំ ចង់ធានាយុវជនដទៃទៀតដែលមានប្រវត្តិស្រដៀងគ្នាអាចធ្វើបានដូចខ្លួនដែរ តាមរយៈការគាំទ្រដោយមូលនិធិសប្បុរសធម៌ ដែលមានឈ្មោះថាបេសកកម្ម៤៤នេះ៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com