ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រភេទ​ថ្នាំ​ដែល​អាច​ជួយ​អោយ​ស្ត្រី​មាន​កូន​បាន​
30, Jul 2021 , 6:59 am        
រូបភាព
សម្រាប់​គូ​ស្វាមីភរិយា​ដែល​មាន​ការលំបាក ជាមួយនឹង​បញ្ហា​នៃ​ការ​មានកូន  ការទទួលយក​ជំនួយ និង ការព្យាបាល​គឺជា​ប្រភព​បឋម ។ មាន​ស្ត្រី​ជាច្រើន​នាក់​នៅក្នុង​ពិភពលោក ត្រូវបាន​ផ្តល់​វេជ្ជបញ្ជា​នូវ ឱសថ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន ( Gonadotropins ) និង ក្លមី​ហ្វែ​ន ( Clomiphene) ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​មាន​សំនួរ​សួរថា តើ​ថ្នាំ​ចាក់ និង ថ្នាំលេប​ទាំងអស់នេះ​ពិតជា​មាន​ប្រសិទ្ធភាព​យ៉ាងណាខ្លះ ? ចំលើយ​គឺថា វា​ពិតជា​សាមញ្ញ​បំផុត ។ ពួក​វា​អាច ជួយ​ជំរុញ​អោយ​មាន​ការបញ្ចេញ​អូវុល ។ ហ្គោ​ណា​ដូ​ត្រូ​ហ្វី​ន ជួយ​ក្នុង​ការជំរុញ​អោយ អូវែ​របស់​អ្នក​ធ្វើ​ការផលិត​ស៊ុត ខណៈពេលដែល ក្លមី​ហ្វែ​ន​ជួយ​ដាស់​អោយ​អរ​ម៉ូ​ន នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​បញ្ចេញ​នូវ​ស៊ុត ជា​រៀងរាល់​ខែ ចេញពី​អូវែ​របស់​អ្នក​។ ហើយ​នេះ អាច​ជួយ​អោយ​ស្ត្រី អាច​មានគភ៌ និង មាន​ទារក​ម្នាក់​បាន ។ សូម បន្ត​អាន ដើម្បី​ដឹង​បន្ថែម​អំពី​ឱសថ​ផ្សេងៗ​ជាច្រើន​ទៀត ពី​ផ្នែក​នេះ​ដែល​វា​បាន​មាន​ភាព​ជោគជ័យ និង មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់ អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ មាន​ដំណោះ ស្រាយ​ផ្សេងទៀត ដែល​អាច​បង្កើន​ឱកាស អោយ​អ្នក​មាន​កូនភ្លោះ ។ ផល​ជា​អវិជ្ជមាន​នោះ​គឺ កាល​បើ​អ្នក​មាន ទារក​កាន់តែច្រើន នោះ​អ្នក​នឹង​មាន​ការ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នឹង ផល​លំបាក​ដែល​ជាប់​ទាក់ទង​នឹង​ការ​មានគភ៌ មានដូចជា ការ​ឈឺពោះ​សម្រាល​មុន​កំណត់ និង ការ​រលូត​កូន ។ មាន​ស្ត្រី​ជិត ១០​ភាគរយ ដែល​ត្រូវបាន​ចេញ វេជ្ជបញ្ជា​អោយ​ប្រើប្រាស់ ក្លមី​ហ្វែ​ន គឺ​មាន​កូនភ្លោះ ដូចគ្នា​ទៅ​នឹង ១០ ទៅ ៤០​ភាគរយ​នៃ​ស្ត្រី​ដែល​បាន​ប្រើប្រាស់ ហ្គោ​ណា​ដូ​ត្រូ​ហ្វីន​ដែរ ។​
 
•​    ​ក្លមី​ហ្វែ​ន​
​វា​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ដែល គេ​ហៅថា ស្តេ​រ៉ូ​ហ្វែ​ន ( Sterophene) និង ក្ល​មីដ ( Clomid) ។ វា​ត្រូវ​បាន​គេ ប្រើ​តាម​ការ​លេប និង ជួយ​ស្ត្រី​ដែល​មាន​រោគសញ្ញា ពងទឹក​ជាច្រើន​នៅលើ​អូ​វែ ។ វា​ក៏​ត្រូវបាន​គេ​ប្រើ ផងដែរ​សម្រាប់​ស្ថានភាព​នៃ​ការបញ្ចេញ​អូវុល​ដទៃៗ​ជាច្រើន​ទៀត ។ ថ្នាំ​នេះ​មាន​សកម្មភាព​ដោយ​ការភ្ញោ​ច​
​អោយ​ក្រពេញ pituitary បញ្ចេញ​អរ​ម៉ូ​ន Luteinizing និង  Follicle stimulating​។
​អរ​ម៉ូ​ន​ទាំងពីរ​នេះ​គឺ​មាន​សារៈសំខាន់ សម្រាប់​ថង់​អូវែ​ដែល​មាន​ផ្ទុក​អូវុល ។​
 
•​    ​Human Chorionic Gonadotropin (HCG)
​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​អោយ​លទ្ធភាព​មាន​កូន​របស់​ស្ត្រី​មាន​ភាពប្រសើរឡើង ដែល​វា​បាន​ភ្ញោ​ច​ជាបឋម​នូវ ថង់​អូវែ​អោយ​ធ្វើការ​បញ្ចេញ​អូវុល ។ វា​ត្រូវ​បាន​គេ​ប្រើ​រួមផ្សំ​ជាមួយ​នឹង ក្លមី​ហ្វែ​ន ។​
 
•​    ​Human Menopausal Gonadotropin ( HMG)
​វា​មាន​ឈ្មោះ​ម្យ៉ាង​ទៀត​ដែល​គេ​ហៅថា រ៉េ​ប្រូ​ណិ​ច ( Repronex) ។ វា​ជា​ការរួម​បញ្ចូល​រវាង អរ​ម៉ូ​ន luteinizing និង follicle stimulating ។ ថ្នាំ​នេះ​ត្រូវបាន​គេ​ប្រើ​ដោយ​ការចាក់ ដែល​វា​ត្រូវ​បាន​គេ​ណែនាំ​ចំពោះ ស្ត្រី​ទាំងឡាយណា​ដែល​មាន​ក្រពេញ pituitary ថមថយ​ក្នុង​ការបង្កើតអោយមាន​វដ្ត​រដូវ ។​ដូច្នេះ វា​មាន​ឥទ្ធិពល​ដោយផ្ទាល់​ទៅលើ​អូវែ និង បង្កើន​ឱកាស​ក្នុងការ​មានគភ៌ ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com