កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ Lee Sunisa កូនចៅជនជាតិដើមភាគតិចម៉ុង ឈ្នះមេដាយមាស១ និងប្រាក់១ឲ្យអាមេរិក
30, Jul 2021 , 3:22 pm        
រូបភាព
Lee Sunisa ពេលទទួលមេដាយមាសលើវិញ្ញាសា All Round សម្រាប់សហរដ្ឋអាមេរិក។ រូបថត Xinhua
Lee Sunisa ពេលទទួលមេដាយមាសលើវិញ្ញាសា All Round សម្រាប់សហរដ្ឋអាមេរិក។ រូបថត Xinhua
ដោយ: រួបរួម
កីឡាការិនីកាយសម្ព័ន្ធ Lee Sunisa អាយុ១៨ឆ្នាំ បានឈ្នះមេដាយមាសលើវិញ្ញាសា Women’s All-Round ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) សម្រាប់សហរដ្ឋអាមេរិក។ នេះជាមេដាយទីពីរ បន្ទាប់ពីនាងឈ្នះមេដាយប្រាក់លើវិញ្ញាសាស្ត្រីជាក្រុម (Women’s Team)។
 
«ខ្ញុំមានអារម្មណ៍ស្ទើរឆ្កួតមែនទែន ខ្ញុំមិនដែលគិតទាល់តែសោះថា ខ្ញុំឈានដល់ដំណាក់កាលនេះជាមួយនឹងមេដាយមាស»។ នេះជាការលើកឡើងរបស់ Lee ក្រោយនាំមុខកីឡាការិនីប្រេស៊ីល Rebeca Andrade និងកីឡាការិនីពីគណៈកម្មការអូឡាំពិករុស្ស៊ី Angelina Melnikova។
 
Lee កើតនៅក្រុង Saint Paul រដ្ឋ Minnesota ដោយមានឈ្មោះកំណើតថា Sunisa Phabosomphou។ ឪពុកម្តាយបង្កើតរបស់នាង គឺជាជនជាតិដើមភាគតិចម៉ុងពីប្រទេសឡាវ។ នាងឆ្លងកាត់ពេលវេលាដ៏លំបាក ដោយឪពុកគ្រោះថ្នាក់រហូតដល់ពិការនៅឆ្នាំ២០១៩ ហើយម្តាយមីង និងឪពុកមា ស្លាប់ដោយសារកូវីដ-១៩នៅឆ្នាំ២០២០។ 
 
Lee គឺជាកីឡាការិនីកាយសម្ព័ន្ធម៉ុងអាមេរិកដំបូង ដោយបានចូលរួមកំណត់ត្រាឈ្នះមេដាយមាសលើវិញ្ញាសា All-Round ពីព្រឹត្តិការណ៍អូឡាំពិក។ កីឡាការិនីកន្លងមករួមមាន Mary Lou Retton, Carly Patterson, Nastia Liukin, Gabby Douglas និង Simone Biles។
 
នាព្រឹត្តិការណ៍ជើងឯកពិភពលោកនៅ Stuttgart ឆ្នាំ២០១៩ កីឡាការិនី Lee ក៏បានឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ជូនសហរដ្ឋអាមេរិកផងដែរ៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com