កីឡាជាតិ
ជាតិ
អូឡាំពិក៖​ កីឡាករហែលទឹក ហែម ប៉ុច បំបែកកំណត់ត្រាខ្លួនឯង
30, Jul 2021 , 5:11 pm        
រូបភាព
កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បាន​បំបែកកំណត់ត្រាខ្លួនឯងក្នុងវិញ្ញាសា​ហែលសេរីចម្ងាយ​៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។ នៅក្នុង Heat 4 ហែម ប៉ុច សម្រេចបាន​ក្នុង​ ២៤.៩១ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួន​កន្លងមករបស់គេ គឺ ២៤.៩២។


នេះជាកំណត់ត្រា​ដ៏ខ្ពស់បំផុត​សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើ​វិញ្ញាសាហែលសេរីចម្ងាយ​៥០ម៉ែត្រ ដោយ​កាលពីឆ្នាំ​២០០០ កីឡាករ ហែម គិរី សម្រេចបាន​២៦.៤១វិនាទី ហើយកាលពីឆ្នាំ​២០០៨ កីឡាករ ហែម ថុនពន្លឺ ដែលបច្ចុប្បន្នជាគ្រូបង្វឹក សម្រេចបាន​ ២៧.០៣វិនាទី។

ក្នុង Heat 4 ហែម ប៉ុច ស្ថិតនៅលេខ៤ក្នុងចំណោម៨នាក់ ពោលគឺ​បន្ទាប់ពី​កីឡាករមកពីស៊ាំងវ៉ាំងសង់ហ្គ្រឺណាត នីហ្សេ និងបង់ក្លាដែស ប៉ុន្តែនាំមុខកីឡាករពីបេណាំង បួគីណាហ្វាសូ រវ៉ាន់ដា និងសំប៊ី។

សរុបជារួម ហែម ប៉ុច ស្ថិតក្នុងចំណាត់ថ្នាក់ទី៥២​ក្នុងចំណោមអត្តពលិក​៧៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com