កីឡាជាតិ
ជាតិ
អូឡាំពិក៖ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏បានបំបែកកំណត់ត្រាខ្លួនឯងផងដែរ
30, Jul 2021 , 5:35 pm        
រូបភាព
កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត សម្រេចបាន​ ២៩.៤២វិនាទី លើ​វិញ្ញាសាហែលសេរីចម្ងាយ​៥០ម៉ែត្រ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះជាការបំបែកកំណត់ត្រា ខ្លួនឯង ដែលកន្លងមក គឺ​២៩.៩៩វិនាទី។


នៅក្នុង Heat 3 មរកតស្ថិតនៅ​លេខ​៣ បន្ទាប់ពី​កីឡាការិនីតាហ្ស៊ីគីស្ថាន និងឡាវ តែនាំមុខកីឡាការិនី គូវែត បង់ក្លាដែស បេណាំង អ៊ីស្វាទីនី និងប៉ាឡេស្ទីន។ ក្នុងចំណោម​កីឡាការិនីសរុប​៨៣នាក់ មរកត ស្ថិតនៅចំណាត់ថ្នាក់ទី៦៥។

លទ្ធផលនេះ បង្ហាញថា ហែម ថុនវិទិនី នៅតែមាន​កំណត់ត្រាខ្ពស់ជាងគេ​សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ហែលសេរីនារីចម្ងាយ​៥០ម៉ែត្រ ដែល​កាលពីឆ្នាំ​២០១៦ វិទិនី សម្រេចបាន​២៩.៣៧វិនាទី៕

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com