កំណាព្យ
ជាតិ
ខ្នោះសកល! 01, Aug 2021 , 5:29 pm
×
ពិភពជាប់ខ្នោះខ្សោះជើងដៃ ដៃស្វិតល្ហិតល្ហៃយូរពេកហើយ
ហើយចុះពេលណាទើបបានស្បើយ ស្បើយបានដល់ត្រើយផុតគ្រោះធំ។
ធំដល់ធេងធោងយោងយឹតយ៉ាប់ យ៉ាប់រាប់លានស្លាប់អ្នករស់ឃុំ
ឃុំផ្តាច់ពីញាតិធ្លាប់ជួបជុំ ជុំជួបប្រជុំផ្តើមប្តូរផ្លាស់។
ផ្លាស់ទាំងទម្លាប់ភ្ជាប់រៀងមក មករៀនរស់ជ្រកទាំងក្មេងចាស់
ចាស់ចាប់ផ្តើមប្រឹងដឹងខ្លួនខ្វះ ខ្វះរៀនឲ្យណាស់ទើបទប់នឹង។
នឹងនៅជុំជែងជ្រែងជើងឈរ ឈរតាំងជំហរឈប់រំពឹង
ពឹងចាំគេជួយព្រួយនៅទ្រឹង ទ្រឹងត្រាំត្រែងនឹងស្លាំងស្លោកស្លក់។
ស្លក់ស្លាប់ព្រោះខ្នោះកូរ៉ូណា ណាមួយលោកោប្រែប្រៃល្អក់
ល្អក់ព្រោះក្រុមយក្សយោងឆាបឆក់ ឆក់ឈរឈោងហក់ខ្ពស់ម្នាក់ឯង?
© រក្សាសិទ្ធិដោយ thmeythmey.com