ជាតិ
មនុស្ស១០៧នាក់ស្លាប់ និង២៨២នាក់របួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែកក្កដា 01, Aug 2021 , 7:29 pm
រូបភាពពីនគរបាលជាតិ
× នៅខែកក្កដា ឆ្នាំ២០២១នេះ មានមនុស្សចំនួន១០៧នាក់បានស្លាប់ និង២៨២នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង២០៨លើក នៅទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍ដដែល មូលហេតុនៃគ្រោះថ្នាក់ទាំងនោះបណ្តាលមកពីកត្តាល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់, បើកបរក្នុងស្ថានភាពស្រវឹង,បើកបរទាំងងងុយដេក និងកត្តាយានយន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com