ជាតិ
ពីនេះ ពីនោះ
«យតិភាព,យថាភាព និងយថាន័យ»មានន័យខុសគ្នាដូចម្តេច?
28, Dec 2022 , 7:29 am        
រូបភាព
«យតិភាព»មានន័យថាភាពជាអ្នកខ្នះខ្នែង ភាពរវៀសរវៃ។ ពាក្យមួយនេះមានន័យខុសពីពាក្យ«យថាភាព និងយថាន័យ»។ នេះបើតាមសទ្ទានុក្រមពាក្យថ្មីដែលរៀបរៀងដោយសាស្ត្រាចារ្យ  តូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ។
 
«យថាភាព»មានន័យថា សភាវៈនៃការពិត,ភាពត្រឹមត្រូវតាមច្បាប់។ ឧទាហរណ៍៖ ការតវ៉ារបស់ពលរដ្ឋឲ្យអ្នកដឹកនាំដោះស្រាយវិបត្តិជាយថាភាព។ ចំណែក«យថាន័យ»មានន័យថា ន័យមិនប្រែប្រួល,ន័យជាមូលដ្ឋានរបស់ពាក្យមួយដែលមិនយោលទៅតាមបរិបទ។ ឧទាហរណ៍៖ យថាន័យរបស់ពាក្យ«យប់»គឺរយៈពេលបន្ទាប់ពីពេលថ្ងៃ ចាប់ពីពេលថ្ងៃលិចដល់ពេលថ្ងៃរះ៕  
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com