ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​បំបាត់​អា​ការៈឈឺ​ក្បាល​ដែល​បណ្តាល​មកពី​ការ​រលាក​ឆ្អឹងច្រមុះ​
27, Dec 2022 , 10:59 pm        
រូបភាព
​បញ្ហា​នៃ​ការឈឺ​ក្បាល អាច​កើត​មាន​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​គ្នា​ជា​ច្រើន ។ ពេលខ្លះ ការ​រលាក​ឆ្អឹងច្រមុះ ក៏​អាច​ធ្វើឲ្យ​អ្នកមានអា​ការៈឈឺ​ក្បាល​បាន​ផង​ដែរ ។ ដើម្បី​បំបាត់​អា​ការៈនេះ អ្នក​អាច​អនុវត្ត​នូវ​វិធីសាស្ត្រ​នៃ​ការ​ម៉ាស្សា​ឈ្លី​នៅ​លើ​ផ្ទៃមុខ​តាម​បែប​ជប៉ុន ដោយ​អនុវត្ត​តាម​ជំហាន​ដូចខាងក្រោម​នេះ ៖


១. ដាក់​ចង្អុលដៃ​ទាំងសងខាង នៅលើ​ថ្ពាល់ ប្រើ​កម្លាំង​ដៃ​សង្កត់​លើ​នោះ ហើយ​ធ្វើ​ចលនា​ជា រង្វង់ៗ​ឈ្លី​ឲ្យបាន ៥ ទៅ ១០​នាទី​។​
 
២. ដាក់​ចង្អុលដៃ​នៅលើ​ថ្ងាស ត្រង់​កន្លែង​ចាប់ផ្តើម​នៃ​ប្រជុំ​ចិញ្ចើម ប្រើ​កម្លាំង​សង្កត់​បន្តិច ហើយ​ធ្វើការ​ម៉ាស្សា​ឈ្លី​ជា​រង្វង់​ឲ្យបាន​រយៈពេញ​ពី ៥ ទៅ​១០​នាទី ។​
 
៣. អ្នក​គួរ​អនុវត្ត​ដូចនេះ ឲ្យបាន​២​ដង​ក្នុង​មួយថ្ងៃ នោះ​អ្នកនឹង​សម្គាល់​ឃើញ​នូវ​ភាព​ធូរស្រាល​ពី​អា​ការៈឈឺ​ក្បាល​នេះ​មិន​ខាន ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com