កីឡាអន្តរជាតិ
អន្តរជាតិ
មេដាយមាស​អូឡាំពិក​ភាគច្រើន​របស់អាមេរិក រកបាន​និស្សិត​កីឡា​ពី​បណ្តាសាកលវិទ្យាល័យ
21, Aug 2021 , 10:28 am        
រូបភាព
​ក្រុមកីឡាការិនី​បាល់បោះអាម៉េរិកឈ្នះមេដាយមាស​អូឡាំពិក ដោយសមាជិកភាគច្រើនជាកីឡាករថ្នាលមហាវិទ្យាល័យ។ រូបថត Xinhua
​ក្រុមកីឡាការិនី​បាល់បោះអាម៉េរិកឈ្នះមេដាយមាស​អូឡាំពិក ដោយសមាជិកភាគច្រើនជាកីឡាករថ្នាលមហាវិទ្យាល័យ។ រូបថត Xinhua
ដោយ: ធីតា
ឈានដល់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ (Tokyo 2020) សហរដ្ឋអាមេរិក បាន​ដណ្តើមចំណាត់​លេខ​១ពីចិន​ក្នុងតារាងមេដាយ ជាមួយ​មេដាយសរុប​១១៣ ក្នុងនោះ​​មាស​៣៩ ប្រាក់​៤១ សំរឹទ្ធ​៣៣។ ចិន​ធ្លាក់ទៅ​លេខ​២ ដោយបានមេដាយសរុប​៨៨ (មាស​៣៨ ប្រាក់​៣២ សំរឹទ្ធ១៨) ដោយនាំមុខម្ចាស់ផ្ទះជប៉ុន ចក្រភពអង់គ្លេស និងអត្តពលិកពីគណៈកម្មការអូឡាំពិក​រុស្ស៊ី។
 
ក្នុងចំណោមអត្តពលិកជាង​៦០០នាក់​​ដែល​តំណាងឲ្យ​សហរដ្ឋអាមេរិកក្នុង Tokyo 2020 មាន​៧៥ភាគរយ ជាអត្តពលិក​ដែល​បាន​ប្រកួតនៅ​កម្រិត​វិទ្យាល័យ មហាវិទ្យាល័យក្នុងក្របខណ្ឌទី I, II ឬ III របស់​សមាគមអត្តពលិក​មហាវិទ្យាល័យជាតិ (NACC)។ 
 
កីឡាករហែលទឹក Caleb Dressel ​ពី​សាកលវិទ្យាល័យ Florida បានឈ្នះមេដាយ​មាស​៥ ដោយបាន៣ឯកត្តជន និង២ជាក្រុម រីឯអតីតមិត្តរួមសាលា Bobby Finke ឈ្នះមេដាយមាស​២ ប៉ុន្តែអ្នកទាំងពីរ​មិនស្ថិត​ក្នុងក្របខណ្ឌ NACC ទៀតឡើយ​។
 
សារព័ត៌មាន Forbes បង្ហាញបញ្ជីឈ្មោះ​សាកលវិទ្យាល័យអាមេរិក ដែលមាន​អត្តពលិកខ្លួន​ ឈ្នះមេដាយ​មាស​អូឡាំពិក​ច្រើនជាងគេពីក្រុងតូក្យូ ដែល​ក្នុងនោះ​ Stanford University និង University of Southern California ឈរលេខមួយស្ទួន ដោយបាន​មេដាយមាស​១០​ដូចគ្នា។ តួលេខនេះ ផ្អែក​លើ​ចំនួន​ចំនួនអត្តពលិក​ដែល​ទទួលបាន​មេដាយ ដោយអ្នកខ្លះ បានជាក្រុម និងអ្នកខ្លះជាឯកត្តជន។


 
សាលាទាំងនោះរួមមាន៖ 

-Stanford University មេដាយមាស​១០៖ Valarie Allman (ចោលថាស); Alix Klineman (បាល់ទះលើឆ្នេរខ្សាច់); Katie Ladecky (ហែលទឹក២); Aria Fischer, Mackenzie Fischer, Jamie Neushul, Melissa Seidemann, Maggie Steffens, (ក្រុម​នារីបាល់ទឹក); Foluke Akinradewo Gunderson និង Kathyrn Plummer (ក្រុមនារី​បាល់ទះ)។
 
-University of Southern California មេដាយមាស​១០៖ April Ross (បាល់ទះឆ្នេរខ្សាច់); Kendall Ellis, Allyson Felix, Dalilah Muhammad (រត់ឆ្លងឧបសគ្គ); Rai Benjamin និង Michael Norman (រត់ឆ្លងឧបសគ្គ); Kaleigh Gilchirst, Stephanie Haralabdis, Paige Hauschild និង Amanda Longan (ក្រុម​បាល់ទឹក​)។
 
-University of California, Los Angeles (UCLA) មេដាយ​មាស​៦៖ Jru Holiday និង Zach Levin (ក្រុម​បាល់បោះ); Rai Benjamin (រត់ឆ្លងឧបសគ្គ); Rachel Fattal, Maddie Mussleman និង Alys Williams (ក្រុមបាល់ទឹក)។
 
-University of Connecticut មេដាយមាស​៦៖ Sue Bird, Tina Charles, Napheesa Collier, Breanna Stewart, Diana Taurasi (ក្រុម​បាល់បោះ); Stefanie Dolson (ក្រុម​បាល់បោះ ៣គុណ៣)។
 
-University of Kentucky មេដាយមាស​៥៖  Sydney McLaughlin (រត់ឆ្លងឧបសគ្គ); William Shaner (បាញ់កាំភ្លើង); Bam Adebayo, Devin Booker និង Keldon Johnson (ក្រុម​បាល់បោះ)។
 
-University of Texas មេដាយ​មាស​៥៖ : Ryan Crouser (ចោលដុំដែក); Lydia Jacoby (ហែលទឹក); Kevin Durant (ក្រុម​បាល់បោះបុរស); Ariel Atkins (ក្រុម​បាល់បោះនារី); Chiaka Ogbogu (ក្រុម​បាល់ទះនារី)។
 
-University of Minnesota មេដាយ​មាស​៤៖ Gable Stevenson (ចំបាប់); Bowen Becker (ហែលទឹក); Tori Dixon, Sarah Parsons និង Hannah Tapp (ក្រុម​បាល់ទះ)។
 
-The University Notre Dame មេដាយមាស​៤៖ Lee Kiefer (ចាក់សាប); Skylar Diggins-Smith និង Jewell Loyd (ក្រុម​បាល់បោះ); Jackie Young (បាល់ទះ៣គុណ៣)។
 
-Penn State មេដាយមាស៤៖ David Taylor (ចំបាប់); Micha Hancock, Megan Courtney និង Haleigh Washington (ក្រុម​បាល់ទះ)។
 
-Louisiana State University មេដាយមាស៣៖  Michael Cherry និង Vernon Norwood (រត់ឆ្លងឧបសគ្គ); Sylvia Fowles (បាល់បោះ)។
 
-University of South Carolina មេដាយមាស៣៖: A’ja Wilson (ក្រុម​បាល់បោះ); Allisha Gray (បាល់បោះ៣គុណ៣); Wadeline Jonathas (រត់ឆ្លងឧបសគ្គ)។
 
-University of Nebraska មេដាយមាស​៣៖ Jordan Larson, Justine Wong-Orantes និង Kelsey Robinson (ក្រុម​បាល់បោះ)។
- Texas A&M University មេដាយមាស​៣៖ Athing Mu (រត់ឆ្លងឧបសគ្គ); Bryce Deadmon (រត់ឆ្លងឧបសគ្គ); Khris Middleton (ក្រុម​បាល់បោះ)។
 
ជារួម​វិទ្យាល័យ និងសាកលវិទ្យាល័យ​អាមេរិក​ចំនួន​៤៧ផ្សេងគ្នា មានអត្តពលិក​របស់ខ្លួន​ឈ្នះមេដាយមាស​អូឡាំពិក។  Wayland Baptist University មានមេដាយមាសអូឡាំពិក​ដំបូងដែលរកបានដោយ​កីឡាការិនីចំបាប់ Tamyra Mensah-Stock។ Jennifer Valente និង Amber English ពី University of Colorado ឈ្នះមេដាយមាសម្នាក់១ រីឯ Katie Nageotte ពី Ashland University និង Vincent Hancock ពី Troy University ក៏បាននាំមុខមាត់សម្រាប់​សាលារបស់ខ្លួន​ផងដែរ៕




 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com