ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ត្រឹម៣ខែ លោក ប៉ាត់ ចំណាន ពង្រីកសេវាដឹកជញ្ជូនទំនិញបាន ២០សាខា
21, Aug 2021 , 9:59 pm        
រូបភាព
លោក ប៉ាត់ ចំណាន ស្ថាបនិក Supper App
លោក ប៉ាត់ ចំណាន ស្ថាបនិក Supper App
ភ្នំពេញ៖ Supper App ជាឈ្មោះក្រុមហ៊ុនក្នុងស្រុកមួយ ដែលបម្រើលើសេវាកម្មដឹកជញ្ជូនទំនិញ និងចំណីអាហារតាមអនឡាញឬប្រព័ន្ធឌីជីថល(E-commerce)។ រយៈពេលត្រឹម៣ខែប៉ុណ្ណោះ ពោលចាប់ពីខែមេសា ឆ្នាំ២០២១មក ក្រុមហ៊ុននេះ បានពង្រីកខ្លួន ដល់២០សាខា នៅរាជធានីភ្នំពេញ ​និងបណ្ដាខេត្ត។

 
លោក ប៉ាត់ ចំណាន ដែលជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនទំនិញSupper App បានបញ្ជាក់ថា ក្នុងចំណោមសាខាដឹកជញ្ជូនទំនិញទាំង២០ទីតាំង នោះ​ មាន១៤សាខាមាននៅតាមខណ្ឌនីមួយៗ នៃរាជធានីភ្នំពេញ និង៦សាខាទៀត មាននៅខេត្តបាត់ដំបង សៀមរាប ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម និងខេត្តក្រចេះ។ 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ាត់ ចំណាន អគ្គនាយកក្រុមហ៊ុន Supper App ខាងក្រោមតទៅ៖



 
បរិបទកូវីដ-១៩ ពិសេសក្នុងអំឡុងពេលដែលរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ចរន្តនៃការទិញ-លក់ទំនិញនិងចំណីអាហារតាមប្រព័ន្ធអនឡាញ មានកំណើនខ្លាំងគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែ អ្នកលក់ទំនិញតាមអនឡាញទាំងនោះ ភាគច្រើនជួបបញ្ហានៃមធ្យាបាយដឹកជញ្ជូនទំនិញឱ្យអតិថិជន។ 
 
លោក ចំណាន បាននិយាយប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖«ត្រង់ចំណុចនៃបញ្ហារបស់អ្នកទំនិញតាមអនឡាញទាំងនោះ បានក្លាយជាឱកាសសម្រាប់Supper App យើង ក្នុងការបង្កើតវេទិកា(Platform)មួយ ដែលពាក់ព័ន្ធនឹងសេវាដឹកជញ្ជូននេះឡើង ដើម្បីបំពេញទីផ្សារបន្ថែមរវាងអ្នកលក់និងអ្នកទិញ តាមប្រព័ន្ធអនឡាញមកទល់សព្វថ្ងៃ»។  
 
ក្រុមហ៊ុនដឹកជញ្ជូនទំនិញSupper App ចំនួន២០សាខា ដែលលោក ចំណាន មាននៅក្នុងដៃនាពេលបច្ចុប្បន្ន គឺបានតាមរយៈការលក់ កម្មសិទ្ធផ្តាច់មុខ ដែលភាសាអង់គ្លេស ហៅថា ការលក់Franchise (ហ្វេនឆាយ)។ នៅត្រឹមបំណាច់ឆ្នាំ២០២៣ Supper App នឹងពង្រីកខ្លួនឱ្យបានរហូត២២៦សាខា នៅតាមស្រុក-ខណ្ឌទូទាំងប្រទស ដើម្បីឱ្យពលរដ្ឋទទួលបាននូវសេវាកម្មដឹកជញ្ជូនទំនិញមួយដោយ រហ័យ និងចំណាយតិច។  នេះជាមហិច្ឆិតារបស់លោក ចំណាន ដែលប្រាប់សាខាព័ត៌មានThmeyThmey៕



Tag:
 សេវាដឹកជញ្ជូន
  Super App
© រក្សាសិទ្ធិដោយ thmeythmey.com