ជាតិ
ពីនេះ ពីនោះ
«សាក់បើ» មាន​ន័យថា មធ្យម, យ៉ាងកណ្តាល, យ៉ាងល្មម, សមគួរ
01, Jun 2023 , 7:29 am        
រូបភាព
ពាក្យ «សាក់បើ» ក៏មាន​ការពន្យល់នៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។ គុណសព្ទនេះ មិន​សូវមាន​អ្នកនិយម​ប្រើនោះឡើយ តែវាមានន័យស្មើពាក្យ មធ្យម, យ៉ាងកណ្ដាល, យ៉ាងល្មម, សមគួរ។


របស់សាក់បើ, ចំណេះសាក់បើដែរទេ? ស្មើគ្នា, ប្រហែលគ្នា។ សាក់បើនឹងវា ប្រហែលនឹងវា។ ក្នុងន័យនិបាតសព្ទ ពាក្យ «សាក់បើ» អាច​ប្រើ​ជំនួស គួរបើ, សមបើ : សាក់បើដែរ, គួរបើដែរ ។

សាក់បើអ្វី គួរអ្វី ។ ពុំសាក់បើ ពុំសមបើ : ពុំសាក់បើ ស្ដីថាឲ្យគ្នាសោះ !


© រក្សាសិទ្ធិដោយ thmeythmey.com