ជាតិ
សង្គមជាតិ
អចលនទ្រព្យក្រុងព្រះសីហនុកំពុងស្វែងរកម្ចាស់ជួល និងទិញ
07, Sep 2021 , 5:44 pm        
រូបភាព
ខេត្តព្រះសីហនុ៖ ចាប់តាំងពីការរីកសាយភាយនៃមេរោគកូវីដ-១៩ និងការប្រកាសបិទកាស៊ីណូអនឡាញកាលពីប៉ុន្មានឆ្នាំមុនរួចមក ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុបានដាំក្បាលចុះរហូតមកដល់ពេលបច្ចុប្បន្ននេះតែម្តង។ កាលពីពេលមុនព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង តម្លៃដីធ្លី ផ្ទះសម្បែងនៅក្នុងខេត្តព្រះសីហនុបានហក់ឡើងខ្ពស់សឹងតែគ្រប់គ្នាមិនអាចជឿបាន តែវាបានកើតឡើងពិតអ៊ីចឹងរួចទៅហើយ។


កាលនោះ ទីផ្សារអចលនទ្រព្យហក់ឡើង ព្រោះ អ្នកវិយោគជនជាតិចិន និងខ្មែរនាំគ្នាបោះទុននៅក្នុងខេត្តព្រះសីហនុគ្រប់គ្នា។ ក្នុងរឿងរ៉ាវជំនួញដីធ្លី ផ្ទះសម្បែងនៅខេត្តព្រះសីហនុនេះ អ្នកចំណេញ ចំណេញកប់ក្តោង អ្នកខាត ខាតឡុងចុង។ ក្រៅពីផ្ទះ ដី និងអគារដាក់ជួល និងលក់ គេសង្កេតឃើញអគារមួយចំនួនដែលសាងសង់មិនទាន់ចប់សព្វគ្រប់ បានផ្អាកសកម្មភាពការដ្ឋាន។ សូមអញ្ជើញទស្សនារូបភាពដូចតទៅ៖ 















 

Tag:
 អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com