ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​
15, Sep 2021 , 10:59 pm        
រូបភាព
​​​​​​​​​​ទាំង​​បុរស​​​​ទាំង​នារី​​​ពិត​ណាស់​​ គឺ​មិន​ចង់​​ឲ្យ​​ដៃ​គូ​ដែល​ខ្លួន​ស្រលាញ់​​ពិបាក​ចិត្ត​ គិត​ច្រើន ​អារម្មណ៍​រវើរវាយ​​នោះ​ទេ ​តែ​ចង់​បាន​​​​មនុស្ស​​អារម្មណ៍​​ល្អ រីករាយ​​ច្រើន​​​​ និង​ចេះ​លេង​សើច​តិចៗ ​ដើម្បី​​រក្សា​ទំនាក់​ទំនង​​​ស្នេហា​ឲ្យ​មាន​ភាព​ផ្អែមល្ហែម។
 
​រឿង​ដ៏​ល្អ​​​មួយ​​​​​ដែល​មិត្ត​ស្រី​​អាច​ធ្វើ​​​ចំពោះ​មិត្ត​ប្រុស ​​​​​​គឺ​ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍​កាន់​តែ​ស្រលាញ់ ​​​​ស្និទ្ធស្នាល និង​កាន់​តែ​ចង់​បាន​​រូប​អ្នក​ជា​​​គូ​អនាគត។ ១០​​ចំណុច​​ខាង​ក្រោម​នេះ​​ ​ត្រូវ​​មនុស្ស​ភាគ​ច្រើន​ជឿជាក់​ថា​​​​​ អាច​ធ្វើ​ឲ្យ​គាត់​​​​មាន​​អារម្មណ៍ស្រលាញ់​​អ្នក​​​កាន់​តែ​ខ្លាំង​ រហូត​មិន​ចង់​បាត់​មុខ៖
​​​​​​​​​​​​​
១. ឈរ​ខាង​គាត់​ជានិច្ច​
​ពេល​អ្នក​ឈរ​ខាង​គាត់​មាន​ន័យ​ថា ​​​អ្នក​ជឿជាក់​​លើ​សមត្ថភាព​​គាត់​ ​លើក​ទឹក​ចិត្ត​​​ ​​​​​​គាំទ្រ​ ​ដែល​អាច​​​​ជួយ​ឲ្យ​គាត់​សម្រេច​​ដល់​គោលដៅ ឬ​ជម្នះ​​រាល់​ឧបសគ្គ​។​ គ្មាន​អ្វី​​​ដែល​ធ្វើ​​ឲ្យ​​បុរស​​​​​មាន​​​​អារម្មណ៍​សប្បាយ​ចិត្ត​​​​​​​ខ្លាំង​​​ ពេល​ឃើញ​​​​មនុស្ស​​ដែល​ខ្លួន​​​​​ស្រលាញ់​​​​​​បង្ហាញ​ក្ដី​​ស្រលាញ់​​​​ ​ការ​សរសើរ និង​​គាំទ្រ​ចំពោះ​​ខ្លួន​​ឡើយ។ ​​​​កុំ​​គេចវេះ ​ឬ​ព្រងើយ​កន្តើយ​​​ ពេល​​​គាត់​កំពុង​​​ដើរ​លើ​ផ្លូវ​​ដ៏​ពិបាក​ ​​ឬ​ជួប​ប្រទះ​ឧបសគ្គ​ច្រើន​ ​​​​​​អ្នក​​អាច​​ជា​​កម្លាំង​​ចិត្ត​​ ឬ​ជា​បង្គោល​ដ៏​​​សំខាន់​នៃ​រាងកាយ​​​​​ ដែល​​គាត់​​នឹង​​​​ចំណាយ​ពេល​​ពេញ​មួយ​ជីវិត​​​គាត់​រួម​រស់​ជាមួយ​អ្នក។
 
២. ​​សរសើរ​​​គាត់
ត្រូវ​ទទួល​ស្គាល់​ថា​​រឿង​រ៉ាវ​​ទាំង​​អស់​​​ដែល​គាត់​​ធ្វើ​​​​​ គឺ​ចង់​ឲ្យ​​អ្នក​មាន​​​អារម្មណ៍​សប្បាយ​រីករាយ​ និង​​​បង្កើន​​ភាព​ស្និទ្ធស្នាល ​​ដូច្នេះ​​​​អ្នក​​​អាច​​​​​សរសើរ​​​​​ ផ្ដល់​កម្លាំង​​ចិត្ត​​​​​​​​​ យ៉ាង​ហោច​​​​​​​ណាស់​​​​​និយាយមួយ​​​ឃ្លា អរគុណ ចំពោះ​គាត់​ក៏បាន​​ដែរ។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com