ជាតិ
ពីនេះ ពីនោះ
បក្សីចង្កៀលខ្យង រាប់ម៉ឺនក្បាលបង្ហាញខ្លួននៅក្នុង តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍
16, Sep 2021 , 7:59 am        
រូបភាព
ហ្វូង បក្សីចង្កៀលខ្យង នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។ រូបភាព៖ ឈុត ទូច
ហ្វូង បក្សីចង្កៀលខ្យង នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។ រូបភាព៖ ឈុត ទូច
ដោយ៖ ឈុត ទូច
 
ព្រៃវែង៖ បក្សីចង្កៀលខ្យង មានឈ្មោះជាភាសាអង់គ្លេស Asian Openbill និងឈ្មោះវិទ្យាសាស្រ្ត (Anastomus oscitans) រាប់ម៉ឺនក្បាល បានបង្ហាញវត្តមាននៅ «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍» ដែលស្ថិតនៅក្នុងភូមិ ទ័ពស្តេច កំពង់ស្លែង ឃុំធាយ ដែលមានចម្ងាយ ២១ គីឡូម៉ែត្រ ខាងជើងស្រុកបាភ្នំ ខេត្តព្រៃវែង និងមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ ឬប្រហែល ២០គីឡូម៉ែត្រ ពីស្ពានត្សឹបាសា «ស្ពានអ្នកលឿង» ធ្វើដំណើរតាមផ្លូវជាតិលេខ១ ដល់ផ្សារកំពង់សឹងបត់ឆ្វេង។






យោងតាមការវាយតម្លៃចុងក្រោយនៅក្នុងបញ្ជីក្រហម សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ ២០១៦ ចង្កៀលខ្យង គឺជាប្រភេទបក្សីស្ថិតក្នុងចំណាត់ថ្នាក់ «រងគ្រោះថា្នក់តិចតួច» វាមានរស់នៅទូទាំងតំបន់អាស៊ីខាងត្បូង មីយ៉ាន់ម៉ានិងបណ្តាលប្រទេសនៅតំបន់អាងទន្លេមេគង្គក្រោម ដូចជា ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com