អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានជាតិអប់រំជ្រើសរើសនិស្សិត២៥នាក់ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៣
27, Sep 2021 , 9:59 am        
រូបភាព
នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៣ ចំនួន២៥នាក់។ ក្នុងចំណោមនិស្សិតទាំង២៥នាក់នោះ ក្រសួងនឹងផ្តល់អាហារូបករណ៍ដល់និសិ្សតចំនួន ៥នាក់ និងនិស្សិត២០រូបផ្សេងទៀត នឹងត្រូវបង់ថ្លៃសេវាសិក្សា។ បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយ ការសិក្សារយៈពេល២ឆ្នាំនឹងត្រូវចាប់ផ្តើម ពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២១តទៅ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ 
 
លក្ខខណ្ឌនៃការប្រឡងជ្រើសរើស
 
ត្រូវជ្រើសរើសក្នុងចំណោមបេក្ខជន ដែលកំពុងបម្រើការងារនៅអង្គភាពនានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឬជនជាតិបរទេសដែលមាន៖
 
- បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល
- បរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមានសញ្ញាបត្រភាសាបារាំង ចាប់ពីកម្រិត DELF B2ឬ
-ជាគ្រូបង្រៀន ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀត ហើយមាន សញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1 និងមានពិសោធន៍៥ឆ្នាំក្នុងការបង្រៀនភាសាបារាំង។
 
ការប្រឡងជ្រើសរើស
 
១. កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច។
២. សម័យប្រឡង៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
៣-វិញ្ញាសាប្រឡង៖
- វិញ្ញាសា ភាសាបារំាង និងវិធីសាស្រ្តបង្រៀន រយៈពេល១ម៉ោង៣០នាទីមេគុណ២
- វិញ្ញាសា វប្បធម៌ទូទៅ រយៈពេល ១ម៉ោង០០នាទី មេគុណ១
៤-មណ្ឌលប្រឡង៖ វិទ្យាស្ថានជាតិអប់រំ។
៥-ទីកន្លែងដាក់ពាក្យ៖ បេក្ខជនតម្រូវឱ្យដាក់ពាក្យតាមប្រព័ន្ធអនឡាញតែមួយគត់ ដែលមានតំណភ្ជាប់៖ https://forms.gle/a855HmYX7jKJAZ7A6 ដោយ៖
*បេក្ខជនត្រូវទាញយក(Download)ពាក្យសុំប្រឡងជ្រើសរើសតាមតំណភ្ជាប់នេះshorturl.at/dfvxB រួចព្រីនចេញជាពណ៌ក៏បានជាសខ្មៅក៏បាន។ ក្រោយបំពេញរួចបេក្ខជនត្រូវស្គេនពាក្យដាក់បញ្ចូល(Upload) ក្នុងតំណភ្ជាប់៖ ភ្ជាប់ https://forms.gle/a855HmYX7jKJAZ7A6

*បេក្ខជនត្រូវបង់សិទ្ធិប្រឡងចំនួន២០០០រៀល(ពីរពាន់រៀលគត់) តាមធនាគាអេស៊ីដាលេខគណនី៖ 3483 04 121391 21 ឈ្មោះ៖ National Institute of Education ត្រង់គោលបំណងបេក្ខជនត្រូវសរសេរ៖ ឈ្មោះនិងលេខទូរស័ព្ទ។
¬*សលាកបត្រឯកត្តជនរបស់បេក្ខជន ត្រូវបោះត្រាដោយប្រធានអង្គភាព។
 
ចំពោះព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចតាមដាន និងសាកសួរព័ត៌មានតាមរយៈតេឡេក្រាមដែលមានឈ្មោះប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារំាងជំនាន់ទី៣ តាមតំណភា្ជប់៖ https://t.me/meafranchpro3 និងគេហទំព័រវិទ្យាស្ថានជាតិអប់រំ៖ http://www.nie.edu.kh



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com