អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេ បើកសាខាថ្មីមួយទៀត ជាប់សណ្ឋាគារភ្នំពេញ ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន
16, Sep 2021 , 3:28 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ២០២១ - ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន ភោជនីយដ្ឋាន ផាក កាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកដំណើរជាផ្លូវការ ផាកកាហ្វេ សាខាកាល់ម៉ែត ក្នុងតំបន់កាល់ម៉ែត ដែលមានទីតាំងជាប់សណ្ឋាគារភ្នំពេញ។ ជាមួយការបម្រើជូនអតិថិជន នូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និងរៀបចំបម្រើអតិថិជន ប្រកាន់ខ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាង មានផាសុកភាព ការរៀបចំបែបទំនើប នៅ ផាកកាហ្វេ សាខាកាល់ម៉ែត។
 


លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឱ្យដឹងថា ភោជនីយផាកកាហ្វេ គឺបានបើកបម្រើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ។ លោក បន្តថា ផាក កាហ្វេ មានបទពិសោធន៍បម្រើជូនអតិថិជន នូវអាហារសុខភាព គ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលី។អ្វីដែលពិសេស គឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេ គឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ និងប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើន ទទួលស្គាល់ និងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ និងគិតគូរដល់សុខភាពជាចម្បង។ លោក ហេង សេងលី បានបន្តទៀតថា៖ «ក្រុមហ៊ុន កំពុងតែរៀបចំបើកសាខាថ្មីៗ ចំនួន ៥កន្លែង ផ្សេងទៀតមានដូច៖ សាខាជ្រោយចង្វារ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី សាខាក្រុងកំពត សាខា Grand Phnom Penh និងសាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបម្រើអតិថិជន នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ»។
 


សរុបរួមក្នុងឆ្នាំ២០២១ និង២០២២  សាខាទាំងបើកហើយ ត្រៀមនឹងបើក មានរហូតដល់ ៣០សាខា ដែលភាគីច្រើន ជាសាខាលក់សិទ្ធិអាជីវកម្ម។  ដោយមាននៅតាមបណ្ដាខេត្តមួយចំនួនទៅហើយ មានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ បានបើកបម្រើជូនអតិថិជនរួចរាល់ហើយ និងខេត្តកំពត និងខេត្តបាត់ដំបង នឹងបើកបម្រើជូនអតិថិជនក្នុងពេលឆាប់នេះផងដែរ៕
 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com