អត្ថបទពាណិជ្ជកម្ម
អាជីវកម្មសម័យថ្មី មានដើមទុនត្រឹមតែ ១ ០០០ដុល្លារ ក៏អាចចាប់ផ្តើមបានដែរ
16, Sep 2021 , 4:59 pm        
រូបភាព
 មនុស្សភាពច្រើន ពេលចាប់ផ្តើមគិតពីរឿងរកស៊ី​ តែងតែគិតពីបញ្ហាដើមទុនមុនគេ ព្រោះគិតថា បើគ្មានដើមទុនច្រើនទេ ប្រាកដជាមិនអាចបើករកស៊ីបានឡើយ។ បញ្ហាដើមទុកនេះវាបានក្លាយជាឧបសគ្គ ធ្វើឱ្យពួកគេមិនអាចទៅមុខរួច។
 
តាមការពិត របត់នៃការធ្វើអាជីវកម្មបច្ចុប្បន្ននេះ ងាកធ្វើតាមរយៈអនឡាញ ដែលវាមានលក្ខណៈងាយស្រួល និងសន្សំសំចៃខ្ពស់ ដោយមិនចាំបាច់ត្រូវចំណាយថ្លៃជួលទីតាំង ថ្លៃរៀបចំហាង ថ្លៃជួលបុគ្គលិក ហើយមានទីផ្សារទូលំទូលាយ អាចលក់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដូច្នេះ មិនចាំបាច់មានដើមទុនច្រើននោះទេ ត្រឹមតែ ១ ០០០ដុល្លារ ក៏អាចចាប់ផ្តើមចេញរកស៊ីបានដែរ ឲ្យតែមានផលិតផលលក់ ទូរស័ព្ទដៃមួយគ្រឿង និងចេះគន្លឹះទាំង៦ ងាយៗខាងក្រោមនេះ៖
 
ចេះបង្កើតហ្វ៊េសប៊ុកផេក ដើម្បីអាចផុស ឬឡាយលក់ផលិតផលរបស់ខ្លួន។
 
ចេះថតរូបភាព ឬបង្កើតវីដេអូពីផលិតផលឲ្យបានស្អាត និងទាញកម្មវិធីជួយកែរូបភាពឲ្យកាន់តែមានភាពទាក់ទាញ និងចាប់អារម្មណ៍។
ចេះរៀបចំកន្លែង ប្រធានបទ និងពាក្យពេចន៍ដើម្បីចេញឡាយផ្សព្វផ្យាយពីផលិតផលបានល្អ និងទាក់ទាញ។
 
ឆ្លើយតបខំមិន ឆាត ឬខលរបស់អតិថិជនឲ្យបានទាន់ពេល ដើម្បីអាចរក្សាទំនាក់ទំនងល្អ និងក្លាយជាម៉ូយថ្ងៃក្រោយ។
 
ទាញយក និងចុះឈ្មោះប្រើប្រាស់ កម្មវិធី ធនាគារតាមទូរស័ព្ទ ណាមួយដែលងាយស្រួល សម្រាប់អតិថិជនក្នុងការទូទាត់ និងអាចគ្រប់គ្រងសាច់ប្រាក់ក្នុងកុងគណនីបានល្អ ដែលក្នុងនោះ មាន AMK Mobile ដែលជាកម្មវិធីទូរស័ព្ទ ដៃមួយកំពុងពេញនិយមប្រើប្រាស់ ព្រោះវាមានមុខងារជាច្រើនជាពិសេសគឺ អាចវេរបានទាំងក្នុង និងឆ្លងធនាគារទូទាំងប្រទេស ងាយស្រួល ហើយសុវត្ថិភាពខ្ពស់។
 
ទាញយក និងចុះឈ្មោះប្រើប្រាស់ កម្មវិធីទិញលក់ផលិតផលតាមទូរស័ព្ទ ពេញនិយមមួយចំនួន ដែលដាក់លក់ផលិតខ្លួន ដោយឥតគិតថ្លៃ ដូចជា Tonlesap Seller Khmer24 Foodpanda​ Nham24​ E-GetS WowNow និង BLOC ជាដើម។
 
ដឹកជញ្ជូនអីវ៉ាន់ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនដែលមានតម្លៃសមរម្យ អាចដឹកទំនិញជញ្ជូនទំនិញទៅដល់ដៃអតិថិជន មិនចាំបាច់មានបុគ្គលិកដឹកជញ្ជូនផ្ទាល់ខ្លួន។


 
បន្ទាប់ពីអានគន្លឹះខាងលើនេះហើយ ប្រសិនបើអ្នកជឿជាក់ថាអាចធ្វើបាន គួរតែចាប់ផ្តើមអាជីវកម្មបែបអនឡាញណាមួយ មុននឹងចាប់ផ្តើមអាជីវកម្មធំដុំក្នុងក្តីស្រមៃ ព្រោះថាអាជីវកម្មអនឡាញ មិនប្រើប្រាស់ដើមទុនច្រើនទេ មានហានិភ័យទាប និងអាចចំណេញច្រើន។ តែបើខ្វះទុន អេ អឹម ខេ​ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រនូវការសម្រេចគោលដៅអាជីវកម្មរបស់អ្នក តាមរយៈការផ្តល់ជូនទុន ពីកម្ចីអនឡាញដែលមានការប្រាក់ទាប និងអនុម័តឆាប់រហ័ស រហូតដល់ ៥ ០០០ដុល្លារ។ សម្រាប់កម្ចីត្រឹម​ ១ ០០០ដុល្លារ មិនចំាបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារងាយៗប៉ុណ្ណោះ។ 
 
ដើម្បីស្នើសុំកម្ចីនេះ គឺ ដោយគ្រាន់តែឆាតស្នើកម្ចី តាមរយៈ https://www.facebook.com/amkdigital​ ឬចុចតំណនេះ http://m.me/amkdigital សូមមើលពីរបៀបស្នើសុំនៅទីនេះhttps://youtu.be/2wH6V_U2wco
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com