អត្ថបទពាណិជ្ជកម្ម
បើកសម្ពោធសាខា សាខាទី2 Pizza Hut នៅជាប់សណ្ឋាគារភ្នំពេញ ស្ថិតនៅលើផ្លូវព្រះមុនីវង្ស
16, Sep 2021 , 5:49 pm        
រូបភាព
នៅថ្ងៃទី 16th  ខែកញ្ញានេះ ក្រុមហ៊ុន Pizza Hut Cambodia បានដាក់ឱ្យដំណើរការ Pizza Hut សាខាទី២ ជាមួយនឹងប្រមូសិនពិសេស ដើម្បីថ្លែងអំណរគុណទៅអតិថិជន សម្រាប់ការគាំទ្រកន្លងមក។ សាខាទី២ ក៏នឹងបន្ថែមនូវភាពងារស្រួលជួនអតិថិជន ដែលនៅតំបន់ Calmette (កាល់ម៉ែត) ផងដែរ។ 
 
លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា សាខាទី២ នេះ មានការតុបតែងរចនាដែលមានភាពទាក់ទាញបំផុត ធំទូលាយ ជាមួយបរិយាកាសដែលមានផាសុកភាព និងសោភ័ណភាពល្អឥតខ្ចោះ ជាពិសេសកន្លែងចតឡានធំទូលាយ។ លើសពីការឌីហ្សាញ សាខាមួយនេះ បានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារជាង៣០ កន្លែងបន្ថែមទៀត លើសាខាទី ១ និងបុគ្គលិកការិយាល័យ សរុបទាំងអស់ប្រមាណជិត ១០០ កន្លែង ជូនប្រជាជនកម្ពុជា ឱ្យមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាការសិក្សារបស់ របស់ប្អូនប្អូននិស្សិតផងដែរ។ 


 
លោក ហេង សេងលី បន្ថែមទៀតថា ការបើកដំណើរការសាខាទី២នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមផងដែរ ទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួល ដល់អតិថិជន ដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់ និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាម៉េរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថា ម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាម៉េរិក មានគុណភាព និងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។
 


គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP, www.pizzahut.com.kh ។ បន្ថែមពីលើការកម្ម៉ង់ដ៏សម្បូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុុងធ្វើការបន្ថែមលើ Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ និងABA Scan។ ឥឡូវនេះ អតិថិជនអាចទូទាត់ប្រាក់ភ្លាមៗ នៅពេលដែលគាត់កម្ម៉ង់តាម App។
 
អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់ មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 
  


ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួល ចាប់ពីការកុម៉្មង់ រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះ លើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់ បានប្តេចជ្ញាចូលរួមចំណែកដើម្បីដើរតួនាទី ក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារ អតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជន ពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ មិនប៉ះពាល់ផ្ទាល់បាន តាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែង ដែលមិនប៉ះពាល់ផ្ទាល់។
  


អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប
- ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារ ដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើប ជាមយយស្តង់ដារលំដាប់ថ្នាក់ពិភពលោក ជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ 2004។ គិតត្រឹមចុងឆ្នាំ 2020 ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ 20 សាខា ទូរទាំង រាជធានីភ្នំពេញ  កំពង់ចាម ខេត្តកណ្ដាល ក្រុងព្រះសីហនុ និងកំពុងសាងសង់ សាខានៅទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាស្ពានជ្រោយចង្វារ សាខាហ្គ្រេនភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង  ដែលបានកំពុងស្រូបទាញកម្លាំងពលកម្ម ប្រមាណជាង ៦០០កន្លែង ដែលភាគច្រើនជានិសិត្យ មហាវិទ្យាល័យ៕




-
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com