ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! របបអាហារមានបន្លែផ្លែឈើ អាចផ្ដល់ផលល្អៗទាំងនេះចំពោះសុខភាព
17, Sep 2021 , 6:59 am        
រូបភាព
ឧស្សាហ៍ញ៊ាំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារ ៖
 
១. បន្លែផ្លែឈើអាចជួយការពារសុខភាព
 
បន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំប្រសើរ។ វាជាប្រភពដ៏ល្អបំផុតនៃវីតាមីន, ជាតិរ៉ែ, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយត្រូវការដើម្បីការពារអ្នកពីជំងឺ ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗ។ បន្លែផ្លែឈើអាចជួយប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃជំងឺបេះដូង, ជំងឺមហារីកជាច្រើនប្រភេទ, ជំងឺដាច់សសៃឈាមខួរក្បាល, បញ្ហាក្រពះពោះវៀន, សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាភ្នែកផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អចៀសផុតពីហានិភ័យនៃជំងឺគួរឱ្យបារម្ភទាំងនេះ ចូរព្យាយាមរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ។
 
២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
 
ប្រព័ន្ធភាពស៊ាំទទួលខុសត្រូវសម្រាប់ជួយរាងកាយប្រឆាំងនឹងពពួកវីរុស, មេរោគ ឬបាក់តេរីដែលបង្កបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះហើយទើបការរក្សាឱ្យបាននូវប្រព័ន្ធភាពស៊ាំរាងកាយដែលរឹងមាំ គឺជាការសំខាន់។ ទន្ទឹមនេះការទទួលទានបន្លែផ្លែឈើ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ នេះក៏ព្រោះតែបន្លែផ្លែឈើជាប្រភពចម្បងមួយនៃសារធាតុចិញ្ចឹមចាំបាច់, សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសជាតិសសៃដែលជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។
 
៣. ជួយរក្សានិងបង្កើនថាមពលរាងកាយ
 
ក្រៅពីជួយផ្ដល់នូវថាមពលដល់រាងកាយហើយនោះ បន្លែផ្លែឈើក៏ជាជម្រើសនៃអាហារដ៏ល្អបំផុតសម្រាប់រក្សាថាមពលរាងកាយឱ្យបានយូរផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានបន្លែផ្លែឈើ ប្រសិនបើអ្នកចង់បានភាពស្វាហាប់និងថាមពលគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃបានប្រសើរ។
 
៤. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុល
 
អ្នកពិបាកនឹងយកឈ្នះលើជំងឺធាត់ជ្រុលបានណាស់ ប្រសិនបើមិនចេះគ្រប់គ្រងទម្លាប់នៃការទទួលទាន។ របបអាហារសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានៃភាពធាត់ជ្រុល។ ការរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ពិតជាអាចជួយឱ្យអ្នកស្រកទម្ងន់ដែលលើសបានគួរឱ្យកត់សម្គាល់។ ភាពធាត់ជ្រុលមិនមែនជារឿងលេចសើចឡើយ ខណៈដែលវាអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតជាច្រើន។
 
៥. ពង្រឹងសុខភាពខួរក្បាល
 
នេះក៏ព្រោះតែបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពខួរក្បាល ពិសេសវីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com