ពីនេះ ពីនោះ
សុយម៉េៈ ឬ ឃែត មានន័យថា សុញ្ញ, សូន្យ, មោឃៈ, ឥតបាន​ការ
17, Sep 2021 , 7:29 am        
រូបភាព
វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន​ ណាត បញ្ជាក់ថា គុណសព្ទ​ «សុយម៉េៈ» ជាពាក្យសាមញ្ញ (ព.សា.) ដែលមានន័យថា សុញ្ញ, សូន្យ, ឃែត, មោឃ, មោឃៈ, ឥតបានការ, ឥតកើតជាការអ្វីសូម្បីតិចតួច


ឥតកើតជាអ្វីទេ។
 
 វាសុយម៉េៈទៅហើយ!; អាសុយម៉េៈ! អាឃែត! ( ពាក្យសាមញ្ញស្និទ្ធស្នាលណាស់) ។ សុយម៉េៈជ្រក់ស្ពៃ, សុយម៉េៈក្ដាមប្រៃ, សុយម៉េៈទំពាំងត្រាំ ឃែតទទេ ឥតបានការអ្វី ( ពាក្យសាមញ្ញនៃអ្នកស្រុកក្រៅជនបទ និយាយតាមទម្លាប់ដោយស្និទ្ធស្នាលណាស់ ) ។
 
សម្រាប់ពាក្យ «ឃែត» ដែល​ជាកិរិយាវិសេសន៍ ក៏មានន័យដូចគ្នា​ផងដែរ។ គ្រស៊ែត, ទទេ ទៅវិញឃែត គឺទៅវិញទទេ ឥតបានអ្វីសោះ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com