អត្ថបទពាណិជ្ជកម្ម
សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមជាមួយក្លិបសហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (Asia Responsible Enterprise Club)
17, Sep 2021 , 11:58 am        
រូបភាព
 NGO Enterprise Asia បានជ្រើសយកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅកម្ពុជាសម្រាប់ពានរង្វាន់នៃការពង្រឹងសិទ្ធិអំណាចនៅក្នុងសង្គម ដោយក្នុងកម្មវិធីនោះទទួលបានការចុះឈ្មោះជាង ៥០០នាក់។
 
ភ្នំពេញ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ - ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ ចំពោះភាពជាសហគ្រិនដែលប្រកបដោយទំនួលខុសត្រូវ នៅក្នុងកម្មវិធីពានរង្វាន់សហគ្រាស ដែលមានទំនួលខុសត្រូវ នៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១  ហៅកាត់ថា “AREA”។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរ ចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លា នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី ៥ ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនេះ ជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីទទួលបានជោគជ័យខ្លាំង ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។
 
កម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវ នៅតំបន់អាស៊ី ហៅកាត់ថា “AREA” បង្កើតឡើងនៅក្នុងឆ្នាំ២០១១ បាន និងកំពុងស្វែងរកគន្លឹះ ដើម្បីកំណត់ឧទាហរណ៍ នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំ ផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ច ដែលប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះ បានដំណើរការ ដើម្បីបង្កើតសហគមន៍មួយដែលមានបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានា ក្នុងតំបន់អាស៊ី បានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះ មានបំណងលើកកម្ពស់សកម្មភាពសាជីវកម្ម ឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។


 
អ្នកដែលទទួលបានពានរង្វាន់ផ្សេងទៀត ពីកម្មវិធីនេះ រួមមានមូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ នៅក្នុងប្រភេទនៃការពង្រឹងសិទ្ធិអំណាច នៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួល ដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ ចំពោះការឆ្លើយតបរបស់សាជីវកម្មចំពោះវិបត្តិកូវីដ-១៩ របស់ខ្លួន នៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល លោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១។
 
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការ កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ចំនួន ៤០០នាក់ ការចូលរួមជាជំនួយថវិកាចំនួន ១លានដុល្លារសហរដ្ឋអាម៉េរិក ដល់អង្គការសង្គមស៊ីវិល ដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាម៉េរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួន បានជាង ៣ ៥០០នាក់។

ដោយផ្តោតទៅលើការស្តារស្ថានភាពឡើងវិញក្រោយពីជំងឺរាតត្បាត ត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការលើគម្រោងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រ ដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេ បានមកពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុ ប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលមានសក្តានុពលក្នុងការផ្តល់ជូននូវផ្ទះស្នាក់នៅ ដល់ប្រជាជនរហូតដល់ ១៣ម៉ឺននាក់។


 
លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ “សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាបានថាប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នា ទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើង នឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើង នៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញ ដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿង និងប្រកបដោយនិរន្តរភាព” ។
 
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះ នឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្ត នារយៈពេលវែងរបស់ខ្លួន តាមរយៈវិធីសាស្រ្តផ្សេងៗជាបន្តបន្ទាប់ សម្រាប់ប្រទេសកម្ពុជា៕
 
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group
ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល ដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
 
អង្គភាពអាជីវកម្មសំខាន់ៗ របស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management, ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ។ល។
 
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគត នៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង    ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់ វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
 
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់ សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះ ប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខ ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក នៅក្នុងតំបន់។ គម្រោងនេះ ស្ថិតនៅទីតាំងយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
 
អំពី កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA)
កម្មវិធីពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី (AREA) ចាត់ថ្នាក់ និងផ្តល់ពានរង្វាន់ជាកិត្តិយស ដល់ធុរកិច្ចនានានៅតំបន់អាស៊ី ដែលទទួលបានជោគជ័យខ្លាំងនិងសហគ្រិនភាពដែលមានទំនួលខុសត្រូវខ្ពស់ តាមរយៈផ្នែកផ្សេងៗដូចជាភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ច ដែលប្រកបដោយទំនួលខុសត្រូវខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://enterpriseasia.org/area/
 
សម្រាប់ព័ត៌មានបន្ថែមពីមូលនិធិសប្បុរសធម៌ព្រីនស៍ សូមទាក់ទង៖
លោកស្រី Ada Leung                                  លោក Andrew Scott
Hill+Knowlton Strategies Asia            Hill+Knowlton Strategies Asia
ទូរសព្ទលេខ៖ +៨៥២-២៨៩៤-៦២២៥              ទូរសព្ទលេខ៖ +៨៥២-៥៩១៨-៩៨៩៦
អ៊ីម៉ែល៖ [email protected]    [email protected]
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com