អត្ថបទពាណិជ្ជកម្ម
ដាវីត្រាមេឌា (Davitra Media) ផលិតកម្មដំបូងដែលបោះទុនរាប់លានដុល្លារដើម្បីនាំយកឧបករណ៍ស្ទូឌីយោ លំដាប់ពិភពលោកមកកាន់កម្ពុជា
17, Sep 2021 , 4:14 pm        
រូបភាព
ផលិតកម្មដាវីត្រាមេឌា ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោ។  សមិទ្ធផលដ៏ល្អឥតខ្ចោះរបស់ ផលិតកម្មដាវីត្រាមេឌា នាសម័យឌីជីថលនេះដែរ បានបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID S3; AVID PROTOOLS DOCK; Avid Pro Tools;- Genelec; Slate Digital;Neumann U67;Dangerous Music Complete Mixing & Mastering System; Customize Mac Pro; Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទូឌីយោកោះស្លាកែត»។

 
ក្រៅតែអំពីការវិនិយោគទៅលើការទិញសម្ភារស្ទូឌីយោដែលមានតម្លៃជាងកន្លះលានដុល្លារ ឬស្មើនឹងតម្លៃរថយន្ត Lexus Kuro 2021 ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌា  ក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទូឌីយូពិភពលោកលើផ្ទៃដី ១០ហិកតា ផងដែរ។  


 
លើសពីនោះទៅទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយូថតវីដេអូខាងក្នុងនិងខាងក្រៅ។ 
 
ជាមួយនឹងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌា ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើស្ទូឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សម្ភារទាំងអស់នេះផងដែរ៕
 




























(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com