អត្ថបទពាណិជ្ជកម្ម
ពិបាកក្នុងការប្រមូលប្រាក់ពីអតិថិជនមែនទេ? តោះមកដឹងពីដំណោះស្រាយងាយៗ
18, Sep 2021 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ

ភាពនឿយហត់ក្នុងការចេញវិក្កយបត្រ និងការទៅប្រមូលប្រាក់ដោយផ្ទាល់ពីអតិថិជន ឬឱ្យអ្នកដឹកជញ្ជូនទៅយកប្រាក់ជំនួសលែងជាបញ្ហាទៀតហើយ។ Bill24 សូមផ្តល់នូវដំណោះស្រាយងាយស្រួលតាមរយៈមុខងារនៃប្រព័ន្ធគ្រប់គ្រងការចេញវិក្កយបត្រ ដែលអាចឱ្យលោកអ្នកធ្វើការបង្កើតវិក្កយបត្រ ហើយអាចចម្លង Link វិក្កយបត្រផ្ញើទៅអតិថិជនតាមបណ្តាញសង្គមផ្សេងៗ (Messenger, Line, Telegram …) បានទៀតផង។
ពិសេសជាងនេះទៅទៀតអតិថិជនរបស់អ្នកអាចធ្វើការទូទាត់វិក្កយបត្របានភ្លាមៗ តាមទូរស័ព្ទដៃ កុំព្យូទ័រ ឬភ្នាក់ងារហិរញ្ញវត្ថុណាមួយដែលនៅជិតពួកគេ ជាមួយនិងដៃគូសហការរបស់ Bill24 យើងខ្ញុំដូចជា៖ ធនាគារអេស៊ីលីដា គ្រឹះស្ថានមេក្រួហិរញ្ញវត្ថុអេអឹមខេ អាស៊ីវេរលុយ លីហួរវេរលុយ ធនាគារវីង ផាយផេ អ៊ីម៉ាន់នី ទ្រូម៉ាន់នី ធនាគារកាណាឌីយ៉ា … ជាដើម។

ដូច្នេះលោកអ្នកមិនមានភាពនឿយហត់ក្នុងការប្រមូលប្រាក់ទៀតនោះទេ។ ប្រព័ន្ធគ្រប់គ្រងវិក្កយបត្ររបស់ Bill24 ក៏មានរបាយណ៍ជាច្រើនអំពីការគ្រប់គ្រងទិន្នន័យវិក្កយបត្រ និងលំហូរសាច់ប្រាក់នៃការទូទាត់ និងរបាយការណ៍ផ្សេងៗទៀត។  

សូមកុំស្ទាក់ស្ទើរទំនាក់ទំនងមកកាន់ Bill24 ឥឡូវនេះ៖
  លេខទូរស័ព្ទ ៖ 010 795 790
  អ៊ីម៉ែល ៖
  គេហទំព័រ ៖ https://bill24.com.kh
  អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ
ក្រុមការងារយើងខ្ញុំនឹងទទួលស្វាគមន៍យ៉ាងរីករាយ។ សូមអរគុណ

© រក្សាសិទ្ធិដោយ thmeythmey.com