ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
អត្ថបទពាណិជ្ជកម្ម
ភ្នាក់ងារវីងរួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា
18, Sep 2021 ,
3:50 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ភ្នាក់ងារវីងនៅទូទាំងប្រទេសបានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមួយបានផ្តល់ការថែទាំសុខភាពដល់កុមារនៅកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិភ្នាក់ងារវីងទើបតែត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ នេះ ក្នុងគោលបំណងកៀរគរថវិកាដើម្បីជួយគាំទ្រដល់បុព្វហេតុសង្គមក្នុងមូលដ្ឋានរបស់ពួកគេ។
ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាមានសារ:សំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលកំពុងប្រឈមនិងការរាតត្បាតនៃជំងឺកូវីដ-១៩។ ធនាគារ វីង សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ តាមរយៈមូលនិធិភ្នាក់ងារវីង ដើម្បីអំពាវនាវដល់ភ្នាក់ងារវីងនៅទូទាំងប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ, មូលនិធិភ្នាក់ងារ វីងបានកៀរគរថវិកាបរិច្ចាគចំនួនប្រមាណ ៤៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃធនាគារ វីង បានមានប្រសាសន៍ថា៖
“យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសកម្មភាពប្រកបដោយទឹកចិត្តសប្បុរស និងមានការលះបង់ខ្ពស់របស់ភ្នាក់ងាររបស់យើង ដើម្បីបុព្វហេតុកុមារនៅកម្ពុជា តាមរយៈការរួមគ្នាជាមួយមូលនិធិភ្នាក់ងារវីង បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យើងមានទីភ្នាក់ងារវីងជិត ១០.០០០ កន្លែងគ្រប់ស្រុកក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបធ្វើឱ្យយើងអាចកៀរគរថវិកាដើម្បីបុព្វហេតុនេះបាន។
ភ្នាក់ងាររបស់យើងមិនត្រឹមតែបំរើសេវាកម្មហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពួកគេថែមទាំងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីជួយដល់ជនងាយរងគ្រោះនៅក្នុងសហគមន៍របស់ពួកគេផងដែរ។”
លោកស្រី ផេង សារ៉េត អាយុ ៦១ ឆ្នាំដែលជាភ្នាក់ងារវីងនៅក្រុងព្រះសីហនុ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០ ដុល្លារអាមេរិកសម្រាប់បុព្វហេតុនេះផងដែរ ដោយបានលើកឡើងថា៖ “ខ្ញុំចាំបានថានៅពេលដែលចៅខ្ញុំឈឺធ្ងន់ វាពិបាកណាស់ដើម្បីស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តបានដើម្បីព្យាបាល។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់ចៅរបស់ខ្ញុំ។ តាម រយៈមូលនិធិភ្នាក់ងារវីង ខ្ញុំអាចសំដែងការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផាបាន”។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់ភ្នាក់ងារវីងដែលបានជួយគាំទ្រដល់មន្ទីរពេទ្យកុមារក្នុងអំឡុងពេលដ៏លំបាកនេះ។ ឯកឧត្តម រស់ សីលវ៉ា បានមានប្រសាសន៍ថា៖ “មូលនិធិពិតជាត្រូវការការគាំទ្រពីសាធារណជន ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាអាចដំណើរការបានយ៉ាងរលូន។ ការបរិច្ចាគរបស់ភ្នាក់ងារនឹងជួយដល់កុមារដែលកំពុងមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់ភ្នាក់ងារ វីង និងសម្រាប់ការជួយលើកកម្ពស់យុទ្ធនាការសប្បុរសធម៌ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា”។
មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner។ មន្ទីរពេទ្យបានចំណាយថវិកាប្រមាណ ៤០ លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងមួយឆ្នាំៗ។ កុមារជាង ៦៣៩ ២៦០ នាក់ បានមកទទួលការពិនិត្យ និងព្យាបាល និងអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៣ ០២៦ នាក់ បានមកសម្រាក និងព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងដោយឥតគិតថ្លៃ នៅក្នុងឆ្នាំ២០២០ កនុ្លងទៅនេះ។
ភ្នាក់ងារវីងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងបានជួយសម្រួលលំហូរសាច់ប្រាក់ប្រកបដោយភាពងាយស្រួល ជាពិសេសដល់ស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកប្រើប្រាស់សេវាកម្មវីងអាចចូលរួមចំណែកដល់កិច្ចការសប្បុរសធម៌នេះ តាមរយៈការបរិច្ចាគទៅគណនីប្រាក់រៀលលេខ ៥៥៥៩ ឬ គណនីប្រាក់ដុល្លារលេខ ៥៥៥៨ ឬតាមភ្នាក់ងារវីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយមិនគិតថ្លៃសេវា។ ធនាគារវីងធានាថាប្រាក់វិភាគទានសប្បុរសធម៌ ១០០ % នឹងទៅដល់មន្ទីរពេទ្យគន្ធបុប្ផា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com