អត្ថបទពាណិជ្ជកម្ម
ដាវីត្រាត្រៀមចេញបទចម្រៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេរបស់កម្ពុជា
19, Sep 2021 , 5:21 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជា ផលិតកម្មដាវីត្រា ដែលជាផលិតកម្មក្នុងស្រុកឈានមុខគេ ផលិតបទមិនចម្លងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត ។

បទចម្រៀងថ្មីនេះ តាក់តែងឡើងដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក លោក សយ រតនា ជាអ្នកនិពន្ធបទចម្រៀងនេះ បានសម្រេចចិត្តដាក់ចំណងជើងបទចម្រៀងនេះថា« ខ្មែរមានគ្រប់សព្វ» ។ លោកថា បទនេះជាបទដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអរិយធម៍ដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចម្រៀងនេះគឺជាការបកស្រាយដោយតារាចម្រៀងជាច្រើនរូប ប្រចាំផលិតកម្មដាវីត្រាផងដែរ។

បើយោងតាមលោក ម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចម្រៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែត បានឱ្យដឹងថា ស្ទូឌីយោកោះស្លាកែត គឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្ម្មដាវីត្រាកំពុងត្រៀមរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទ ដើម្បីធ្វើឱ្យបទចម្រៀង« ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យ ដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចម្រៀងនេះ ត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកំសាន្ត( Komsan App) ជាឈ្មោះអេបចម្រៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចម្រៀងដាវីត្រា ហើយបទចម្រៀងនេះដែរ នឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11






(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com