ជាតិ
សង្គមជាតិ
ភូមិ២នៅស្រុកជីក្រែង ត្រូវដាក់ជាតំបន់ក្រហម
19, Sep 2021 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ កញ្ញា នេះបានកំណត់ភូមិ២ទៀត នៅស្រុកជីក្រែង ជាតំបន់ក្រហម។


យោងតាមសេចក្ដីសម្រេចដែលអ្នកសារព័ត៌មានទទួលបាន ភូមិកំពង់ និងភូមិស្រម៉រ ឃុំជីក្រែង ស្រុកជីក្រែង ត្រូវបានដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សេចក្ដីសម្រេចនោះលម្អិតថា ការដាក់ជាតំបន់ក្រហមនេះមានរយៈពេល១សប្ដាហ៍ គិតពីម៉ោង១រសៀលថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២១។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសម្រេចដាក់ក្រុង និងស្រុកសៀមរាប ជាតំបន់ក្រហមជាបន្តបន្ទាប់ ក្រោយឃើញពីសភាពការណ៍ហានិភ័យខ្ពស់ចំពោះជំងឺកូវីដ-១៩៕



© រក្សាសិទ្ធិដោយ thmeythmey.com