កីឡាអន្តរជាតិ
អន្តរជាតិ
PSG យកឈ្នះក្រុម Lyon ទាំងលំបាក ខណៈ Messi នៅមិនទាន់រកគ្រាប់បាននៅឡើយ
20, Sep 2021 , 11:21 am        
រូបភាព
Paris Saint Germain បានបញ្ចប់ការប្រកួតលីគកំពូលបារាំង ដោយជ័យជម្នះដ៏ពិបាក លើក្រុម Lyon ដោយលទ្ធផល ២-១ នាថ្ងៃទី ២០ ខែកញ្ញា។ ចំណែកកីឡាករ Lionel Messi វិញនៅមិនទាន់រកគ្រាប់បាល់បាននៅឡើយ ខណៈរូបគេត្រូវបានដូរចេញនៅនាទី៧៥។


ក្រុមអ្នកមានបារាំង PSG បានយកឈ្នះលើក្រុមខ្លាំង Lyon ក្នុងលទ្ធផល ២-១ ដោយគ្រាប់ទី១ រកបានដោយ Neymar នៅនាទីទី ៦៦ និងគ្រាប់ជ័យជម្នះ១គ្រាប់ពីកីឡាករ Mouro Icardi នាទី ៩០បូក៣ ។ ចំណែក១គ្រាប់របស់ Lyon បានបើកការនាំមុខនៅនាទីទី ៥៤ ដោយកីឡាករ Lucas Paqueta។
 
ដោយឡែកខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគ្រូបង្វឹកប្ដូរចេញ នៅនាទី ៧៥ ដែលធ្វើឲ្យរូបគេមិនសូវសប្បាយចិត្តឡើយ ស្របពេលក្រុមកំពុងតែស្ថិតក្នុងលទ្ធផល ១-១ ។ នេះជាប្រកួតទី៤សម្រាប់ Messi ហើយ ប៉ុន្តែរូបគេនៅមិនទាន់អាចរកគ្រាប់បាល់នៅឡើយឲ្យក្រុម PSG។
 
ទាក់ទងនឹងការផ្លាស់ប្តូរ Messi ចេញអំឡុងការប្រកួតនោះ គ្រូបង្វឹកលោក Mauricio Pochettino ថា លោកនិងគ្រូជំនួយ បានពិភាក្សាគ្នានឹងបានប្តូររូបគេចេញ ព្រោះដើម្បីការពារគេពីការរងរបួស។ «ដោយហេតុនៃការប្តូររូបគេចេញ គឺក្រុមនៅមានការប្រកួតសំខាន់ៗផ្សេងទៀត ហើយលោកនឹងក្រុមការងារ គឺចង់ការពារ Messi ពីការរងរបួសធ្ងន់ធ្ងរ»។ នេះបើតាមគ្រូបង្វឹក PSG។
 
នេះជាការប្រកួតទី៦របស់ក្រុម PSG ក្នុងលីគកំពូលបារាំង Ligue1 ដោយពួកគេ បច្ចុប្បន្នកំពុងឈរលើកំពូលតារាងមាន១៨ពិន្ទុ ពីការឈ្នះ ៦ប្រកួតជាប់គ្នា ស៊ុតគ្រាប់បាល់បាន១៨គ្រាប់ និងរបូតបាល់ ៦គ្រាប់តែប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com