អត្ថបទពាណិជ្ជកម្ម
តិចអត់ដឹងចុះ…! ដោយសារតែលក្ខណៈទាំងនេះទើបធ្វើឱ្យកំពូលស្មាតហ្វូន អេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ក្លាយជាតារាក្នុងដួងចិត្តអ្នកប្រើស្មាតហ្វូនគ្រប់គ្នាក្នុងឆ្នាំ 2021 នេះ…!
20, Sep 2021 , 3:28 pm        
រូបភាព
(ភ្នំពេញ) ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថាស្មាតហ្វូនគ្មានអ្វីប្លែក…ដដែលៗ ឬញុំាសម្លដដែលៗ…រសជាតិដដែលៗនោះទេ…! និយាយរួមទៅគឺតែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច…! 
 
ជាក់ស្តែងដូចតារា 2 ដួងនេះចឹង Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពីរះហើយគឺធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មានចិត្ត អន្ទះសាចង់បានមកកាន់  និងប្រើប្រាស់ផ្ទាល់ ព្រោះដោយសារតែលង់ជាមួយសម្រស់ និងលក្ខណៈពិសេសៗអស្ចារ្យជាច្រើន ដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ទាំង  2 នេះ។ ដោយសារហេតុនេះហើយ ទើបធ្វើឲ្យការលក់មានការគាំទ្រលើសលុប ហួសពីការរំពឹងទុក...! 
 


ឥឡូវនេះក្រុមហ៊ុន នឹង បង្ហាញជូននូវលក្ខណៈពិសេសមួយចំនួន ដែលធ្វើឱ្យអតិថិជនទាំងអស់ ពេញចិត្ត ពេញថ្លើម និងហ៊ានប្រគល់បេះដូងដល់ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G និងធ្វើឱ្យតារាទាំង 2 ដួងនេះ លក់ដាច់ខ្លាំងយ៉ាងកក្រើក លើទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាពេលនេះតែម្តង…! 
  


* Galaxy Z Fold3 5G 
- បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…!  
- កាមេរ៉ាបង្កប់ក្រោមអេក្រង់ឡូយបំផុត (Under Display Camera)  ងាយស្រួលក្នុងការទស្សនា មិនមានការរំខានភ្នែក 
- អាចប្រើជាមួយប៊ិកវេទមន្តបាន (S Pen Fold Edition) 
 - កំពូលអេក្រង់ភ្លឺត្រជាក់ភ្នែកទាំងក្នុង (Unfold) ទាំងក្រៅ (Cover Screen) Dynamic AMOLED 2X Display, ដែលអមមកជាមួយកម្រិត Refresh Rate 120 Hz ធ្វើឲ្យការអូសចុះឡើង និងលេង Game មានភាពរលូនឥតទាក់…! 
- អាចបែងចែកអេក្រង់ចេញជា 3 ក្នុងពេលតែមួយ (Multi-tasking with split screen) សម្រាប់បំពេញតម្រូវគ្រប់ទម្រង់របស់អ្នកប្រើប្រាស់ 
- ការពង្រឹងភាពជាប់ធន់តួខ្លួនបានយ៉ាងល្អបំផុត (Armor Aluminum)  
 


រីឯ Galaxy Z Flip3 5G វិញក៏អស្ចារ្យមិនធម្មតាដែរដូចជា៖  
- បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…!  
- អេក្រង់ខាងក្រៅធំជាងមុន 4 ដង (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ឡូយ…) 
- កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (ធ្វើឲ្យការទស្សនាភាពយន្ត ការកម្សាន្តហ្គេម រីករាយបំផុត) ជាមួយនឹង Stereo Sound។  
-  កាមេរ៉ាមុខ៖ Single take, Dual recording, Director’s view អាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូឡូយៗ...ពេញចិត្ត...!
 


នៅមានលក្ខណៈពិសេសច្រើនទៀត ដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…! អ៊ីចឹងរង់ចាំមើលនូវការបង្ហាញជាបន្ទាប់ទៀតណា៎..! អូហ៎...នៅមានរឿងមួយភ្លេចប្រាប់អ្នកទាំងអស់គ្នា បើលោកអ្នកចង់បានតារាទាំង 2 ដួងនេះមកប្រើប្រាស់ ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះ ឥឡូវឈប់កង្វល់ទៀតទៅ ព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់ មិនមានការប្រាក់ 0% រយៈពេល 9 ខែ...ចឹងឈប់បារម្ភទៅណា៎...!


 
Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!! 
 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕




































(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com