កីឡាអន្តរជាតិ
អន្តរជាតិ
London Stadium ជាកីឡដ្ឋានទី៦៦ ដែល Ronaldo បានស៊ុតគ្រាប់បាល់បញ្ចូលទី នាំ​មុខ Zlatan Ibrahimovic
20, Sep 2021 , 4:59 pm        
រូបភាព
Cristiano Ronaldo ក្រោយវិលត្រលប់មកកាន់ក្លិបចាស់បិសាចក្រហម Manchester United រូបគេបានបន្តរកគ្រាប់បាល់បាន៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៣ប្រកួតមកនេះ។


សម្រាប់ការប្រកួតរវាងក្រុមញញួរយក្ស West Ham United កាលពីរាត្រីថ្ងៃទី១៩ កញ្ញាវិញ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានស៊ុត១គ្រាប់ក្នុងជម្នះ២-១ ឲ្យក្រុមបិសាចក្រហម ហើយក៏ជាគ្រាប់បាល់ទី ១២២ របស់គេ សម្រាប់ក្រុមមួយនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រកួតនាកីឡដ្ឋាន West Ham London Stadium ក៏ជាទឹកដីទី ៦៦ហើយ ដែល Ronaldo បានស៊ុតបាល់បញ្ចូលទី។
 
លើសពីនេះទៅទៀត Ronaldo គឺជាកីឡាករដែលស៊ុតបាល់បញ្ចូលទីទៅលើក្រុមនៅក្នុងលីគកំពូលចំនួន៥ផ្សេងគ្នា ហើយរូបគេក៏ជាកីឡាករដែលបានស៊ុតបញ្ចូលទីនៅតាមកីឡដ្ឋានដ៏ប្រណិតៗជាច្រើន ចាប់តាំងពីរូបគេចូលរួមជាមួយក្រុមបិសាចក្រហម ពីឆ្នាំ ២០០៣ មក។ នេះបើយោងតាមការកត់ត្រាពីគេហទំព័រ Tweet Obtajoe។
 
ដោយឡែកកីឡាករបាល់ទាត់មួយរូបទៀត គឺខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត Zlatan Ibrahimovic ឈរពីក្រោយ Ronaldo ដែលជាកីឡាករស៊ុតបញ្ចូលទីនៅកីឡដ្ឋាន ៦៣ ផ្សេងគ្នាផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com