អត្ថបទពាណិជ្ជកម្ម
អត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលលោកអ្នកមិនធ្លាប់បានដឹងពីការប្រើប្រាស់ទឹកឃ្មុំ
24, Sep 2021 , 2:44 pm        
រូបភាព
ទឹកឃ្មុំ ជាឱសថមួយដ៏សំខាន់ សម្រាប់ព្យាបាលជំងឺផ្សេងៗ បាក់តេរី រួមទាំងប្រយោជន៍ក្នុងការថែរក្សាសម្រស់ផងដែរ។ តើទឹកឃ្មុំ មានអត្ថប្រយោជន៍ និងគុណសម្បតិ្តអ្វីខ្លះ?
 
អត្ថប្រយោជន៍មួយចំនួននៃទឹកឃ្មុំ៖

១- ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់៖ អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈឺឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ក៏អាចទទួលទានទឹកឃ្មុំ ដើម្បីជួយបន្ថយជំងឺផ្សេងៗបាន. ទទួលទានរៀងរាល់ព្រឹក ក្រោយភ្ញាក់ពីដំណេក និងនៅចន្លោះពេលបាយជាប្រចាំរាល់ថ្ងៃ វានឹងជួយធ្វើឱ្យរាងកាយរបស់អ្នក មានសុខភាពមាំមួន។ 
 
២- មុខស្ងួតបែកស្រកា៖ សម្រាប់អ្នកដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត ១គ្រាប់ គោះយកផ្នែកក្រហម លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរបញ្ចូលឲ្យសព្វ ហើយលាបបំពោកលើផ្ទៃមុខទុកចោល ប្រហែល១០នាទី បន្ទាប់មក សឹមលាងសម្អាតចេញវិញ ដោយទឹកស្អាត។ 
  


៣- ទឹកឃ្មុំផ្សះមុនខ្យាច់លើផ្ទៃមុខ៖ យើងអាចយកចេកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខទុកចោល ពី១០-១៥នាទី ទើបសឹមលាងចេញវិញ។ ដោយសារ ទឹកឃ្មុំមានអង់ហ្ស៊ីម អាចធ្វើឲ្យស្បែកមុខរបស់អ្នកមានសំណើមត្រជាក់ និងជួយបំប៉នស្បែកឲ្យសខ្ចីក្មេងជាងវ័យ។ 
 
៤- គេងមិនលក់៖ សូមយកទឹកឃ្មុំលាយជាមួយទឹកក្តៅអ៊ុនៗ ឬទឹកដោះគោ ដាក់កម្តៅឱ្យក្តៅ ហើយពិសាមុនពេលចូលគេងនោះ វានឹងជួយឲ្យអ្នកគេបានលង់លក់ស្រួល។ 
៥- ដុសខាត់ស្បែកដោយវិធីងាយៗ៖ គឺគ្រាន់តែយកទឹកឃ្មុំ លាយផ្សំជាមួយផ្លែប៉ោម កិនក្រឡុកបញ្ចូលគ្នា លាបឲ្យសព្វលើផ្ទៃមុខដោយថ្នមៗ ភាពគ្រើមរបស់ផ្លែប៉ោម អាចជួយកម្ចាត់កោសិកាស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មី ឡើងមកមានភាពភ្លឺថ្លា។ 
 
៦- រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក៖ យកការ៉ុត ១មើម បកសំបកចេញ ហើយកិនក្រឡុកឲ្យម៉ដ្ឋ ដោយលាយផ្សំជាមួយទឹកឃ្មុំ លាបឲ្យសព្វលើផ្ទៃមុខ ទុកចោលពី ៥-១០នាទី រួចហើយសឹមលុបលាងចេញវិញ នោះស្មាមជ្រីវជ្រួញ នឹងបាត់ទៅបន្តិចម្តងៗ ពីលើផ្ទៃមុខរបស់អ្នក។ 
 
៧- អាការឈឺស្ងួតបំពង់ក៖ ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ មួយផ្លែ ជាមួយទឹកឃ្មុំ ២-៣ស្លាបព្រាបាយ និងទឹកក្តៅ ២ស្លាបព្រាបាយ ពិសាដោយ ក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈឺ ក្នុងបំពង់ក។ បើពិសាមិនអស់ទេអាចយកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល ១០-១៥នាទី ទើបសឹមលុបលាងមុខចេញវិញដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹងសរលោងតឹងណែនជាមិនខាន។
  


អត្ថប្រយោជន៍ចំនួន ៧ចំណុចខាងលើនេះ វាអាស្រ័យទៅតាមគុណភាពរបស់ទឹកឃ្មុំដែរ។ បើលោកអ្នកជ្រើសរើសទឹកឃ្មុំ ដែលមិនមានប្រភពច្បាស់លាស់ ក្រុមហ៊ុនត្រឹមត្រូវ និងការធានា ប្រកបដោយគុណភាព លោកអ្នកនឹងមិនទទួលបានអត្ថប្រយោជន៍ដ៏ច្រើន ពីទឹកឃ្មុំឡើយ។
 
ថ្ងែនេះយើងសូមណែនាំបងប្អូន ដែលពិបាកស្វែងរកទឹកឃ្មុំសុទ្ធធម្មជាតិ ដែលអាចទុកចិត្តបាន ១០០ភាគរយ បងប្អូនអាចរកទិញទឹកឃ្មុំមួយប្រភេទ ដែលជាយីហោទឹកឃ្មុំរបស់កូនខ្មែរយើង នឹងកំពុងទទួលបានការ គាំទ្រយ៉ាងខ្លាំងពីអតិថិជនគ្រប់ស្រទាប់វណ្ណៈ នោះគឺទឹកឃ្មុំ សង្គ្រោះសត្វព្រៃ ដែលមកទល់ពេលនេះ យីហោទឹកឃ្មុំនេះ មានទីតាំងលក់នៅទូទាំង ២៥ ខេត្ត-ក្រុង រហូតដល់៦០០ទីតាំង ដោយមានដាក់លក់នៅស្ទើរតែគ្រប់ហាងបន្លែធម្មជាតិ ផ្សារទំនើបតូចធំ សណ្ឋាគារ មីនីម៉ាតផ្សេងៗជាដើម។ សម្រាប់ការសាកសួរព័ត៌មានអំពីទឹកឃ្មុំបន្ថែម បងប្អូនអាចហៅទូរសព្ទទៅលេខ 081 944 777 / 031 333 30 31 ឬទំព័រហ្វេសប៊ុកទឹកឃ្មុំសង្គ្រោះសត្វព្រៃ - Honey Save Wildlife ឬ SCW3ps Co.,Ltd ៕
 
(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com