ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អារម្មណ៍​មិន​ល្អ គួរ​ធ្វើ​ដូចម្តេច​?
24, Sep 2021 , 10:29 pm        
រូបភាព
​អារម្មណ៍​មិន​ល្អ មិន​ត្រឹមតែ​រំខាន​អ្នក​មួយថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកវា មាន​សក្តានុពល អាច​រំខាន​អ្នក​ពេញ​មួយ​ជីវិត​។​
 
​ខាងក្រោម​នេះ​ជា គន្លឹះ​មួយ​ចំនួន​សម្រាប់​ជា​ជំនួយ​ដល់​អ្នក​គឺ​៖
 
  • គិត​អំពី អ្វីមួយ ឬ នរណា​ម្នាក់​ដែល​អ្នក​កំពុងតែ ចង់​អរគុណ​។ បញ្ឈប់ អារម្មណ៍​មិន​ល្អ​ដោយ ការចងចាំ មនុស្ស​ដែល ខ្វល់ អំពី អ្នក ឬ មនុស្ស ដែល​បាន​ធ្វើ​អ្វី​ល្អៗ​សម្រាប់​អ្នក​។​
  • ធ្វើ​អ្វី​ដែល​ល្អៗ​។ គិត​ដល់​នរណាម្នាក់​ដែល​អ្នក អាច ជួយ​បាន ព្រោះ​វា​ជា​ការពិបាក ក្នុងការ​ស្ថិតនៅក្នុង​អារម្មណ៍​មិន​ល្អ  នៅពេល​ដែល​អ្នក​កំពុង​ចង់ ជួយ​ដល់​នរណាម្នាក់ ។​
  • ស្តាប់​តន្ត្រី ដែល​ជា​សាច់ភ្លេង​ញាក់ ឬ មិន​កំសត់​ពេក​។ ដាក់​ស៊ី​ឌី​សំណព្វចិត្ត ឬ ម៉ាស៊ីន​ចាក់ MP3 របស់​អ្នក ហើយ​បើ​កវា និង ទុកអោយ តន្ត្រី​ជា​អ្នក​រំសាយ​អារម្មណ៍​របស់​អ្នក​។​
  • ត្រូវ​គិតថា​អ្នក​មិន​នៅ​តែ​ម្នាក់ឯង​ទេ​។ ជាធម្មតា មនុស្ស​ជំទង់​ទាំងអស់​តែង​មាន ការផ្លាស់ប្តូរ​អារម្មណ៍ ជារឿយៗ​។ ត្រូវ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​អំពី អារម្មណ៍​របស់​អ្នក​។ អ្នក​គួរ​ស្វែងរក អ្នក​ផ្សេង​ទៀត​ដែល​កំពុង​មាន​អា​រម្ម​ណ៌ ដូចគ្នា​ជាមួយ​អ្នក​។​
  • និយាយ​ជាមួយ នរណាម្នាក់ ។ ប្រសិនបើ មិត្តភក្តិ ឬ​ឪពុក​ម្តាយ​របស់​អ្នក មិន​អាច​ពិភាក្សាបាន​ភ្លាមៗ លោកគ្រូ​អ្នកគ្រូ និង អ្នកផ្តល់​ប្រឹក្សា​ក៏​អាច​ជា អ្នក​ស្តាប់ ដ៏​ល្អ​មួយ​ដែរ​។ កុំ​ទប់​អារម្មណ៍​របស់​អ្នក​នៅ​និង​ខ្លួន​របស់​អ្នក ព្រោះ នៅពេល​ដែល​ពួក​វា នៅ​ខាងក្នុង គឺ​និង​ធ្វើឱ្យ​អ្នក​មាន​បញ្ហា​ជាច្រើន​។​
  • ទទួល​ការធ្វើ​លំ​ហាត់ប្រាណ មួយចំនួន​។ ចេញ​ទៅ​ខាងក្រៅ​ឱ្យបាន​ច្រើន ប្រសិនបើ​អ្នក​អាចធ្វើ​បាន ដូចជា ការដើរ ការ​ជិះ​កង់ កីឡា​វាយ​កូន​បាល់ ឬ កីឡា​សំណព្វ​ផ្សេងទៀត ឬ គ្រាន់តែ ដកដង្ហើម​ឱ្យ​វែងៗ ហើយ ជ្រៅៗ ហើយ​រីករាយ​ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ​។​
  • គេង​ឱ្យបាន​ពី ៨​ម៉ោង​កន្លះ ទៅ ៩​ម៉ោង​កន្លះ ជា​រៀងរាល់​យប់ ។ ការ​ទទួលទាន ការ​សំរាក​ឱ្យបាន​គ្រប់គ្រាន់ គឺ​វា​ជា​ការសំខាន់​ណាស់ ។ ធុញទ្រាន់​នឹង​អាច​នាំឱ្យ អា​រម្ម​ណ៌​របស់អ្នក​ឆាប់​មួរ​ម៉ៅ និង ឆាប់​ខឹង ហើយ​វា​និង​ធ្វើឱ្យ មានការ​អន់ថយ នូវ​សមត្ថភាព​របស់​អ្នក ដើម្បី​គ្រប់គ្រង​ជាមួយ អារម្មណ៍​។​
  • ដោយ​គ្រាន់តែ បញ្ចេញ​វា​ចេញ​ឱ្យអស់ ។ អ្នក​អាច​យំ​បាន ! ជួនកាល ការ​យំ ក៏​ជា​ការ​ដ៏​ល្អ ដែល​ជួយ​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក បាន​ប្រសើរ​ជាង​មុន ។​
     
​នៅពេល​អារម្មណ៍មិនល្អ​មកដល់  និង អារម្មណ៍មិនល្អ​ចេញទៅ ។ ប៉ុន្តែ​អ្នក​នៅ​តែ ទុក​អារម្មណ៍​ក្រៀមក្រំ ឆាប់​ខឹង ធុញ​ទ្រាន់  អស់សង្ឃឹម​នៅ​ជាមួយ អ្នក​ហើយ ប្រសិន​ជា​វា​កើតឡើង​ជា​ញឹកញាប់ ហើយ​អ្នក​មិនអាច ទប់ទល់​និង​ពួក​វា​បាន អ្នក​គួរ​ត្រូវការ ទៅ​ជួប​ជាមួយ​អ្នកជំនាញ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com