COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ឆ្លង​ថ្មី៨១៦នាក់ទៀត ខណៈអ្នកស្លាប់មាន២១នាក់
25, Sep 2021 , 11:41 am        
រូបភាព
មនុស្ស​ចំនួន៨១៦​នាក់ទៀត តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​១១៤នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ៥៥៤នាក់​បន្ថែម និង​អ្នកស្លាប់២១​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២៥ ខែសីហា​នេះ​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប១០៨ ២៥៧​នាក់ ក្នុងនោះករណីនាំចូលមាន ១៨ ៥៤៧នាក់​។ ចំណែក​អ្នកជា​សះស្បើយ​១០០ ១៨២នាក់ និង​អ្នកស្លាប់២ ២១៨នាក់​។ កម្ពុជា មាន​ករណី​កូ​វីដ​-១៩ បំប្លែង​ថ្មី​ដែល​តា ចំនួន ៣ ៧៣១​ករណី ក្នុងនោះ​រាជធានី​ភ្នំពេញ ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ និង​ខេត្តសៀមរាប មាន​ច្រើនជាងគេ​។ បើតាម​ក្រសួងសុខាភិបាល មានតែ​ខេត្ត​កែប​មួយគត់ ដែល​មិនទាន់​មានការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ Delta​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com