អត្ថបទពាណិជ្ជកម្ម
ផ្តល់ក្តីស្រឡាញ់ទៅកាន់អ្នកមានគុណនិងសាច់ញាតិតាមអេស៊ីលីដាម៉ូបាល
25, Sep 2021 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ឱ្យតែដល់រដូវបុណ្យទានម្តងៗ ក្នុងចិត្តនឹករំពៃតែឪពុកម្តាយ បងប្អូននិងសាច់ញាតិនៅស្រុក ហើយទោះបីពិធីបុណ្យភ្ជុំឆ្នាំនេះមិនប្រារព្ធក៏ដោយ។ ប៉ុន្តែពេលនេះមិនដូចពេលមុនឡើយ មុននឹងសម្រេចចិត្តទៅណាមកណាគឺតែងគិតគូរសុវត្ថិនៃការឆ្លងជំងឺកូវីដ១៩ទាំងខ្លួនយើងនិងអ្នកជាទីស្រឡាញ់។
 
ឥឡូវនេះមិនមានបញ្ហាសម្រាប់ខ្ញុំឡើយ ព្រោះខ្ញុំមានអេស៊ីលីដាម៉ូបាលក្នុងទូរសព្ទដៃ គឺខ្ញុំអាចផ្ទេរប្រាក់ខ្លះជូនអ្នកមានគុណទាំងទ្វេរ និងសាច់ញាត្តិបានរហ័ស មានសុវត្ថិភាព និងពេលណាក៏បាន លែងខ្វល់ដូចពីមុនដែលត្រូវទៅជូនប្រាក់ពួកគាត់ដោយផ្ទាល់។ 
 
តោះទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលម្នាក់មួយៗទៅ ដើម្បីផ្ទេរប្រាក់ជូនអ្នកជាទីស្រឡាញ់ជាពិសេសឪពុកម្តាយនៅស្រុកដើម្បីឱ្យពួកគាត់ធ្វើចង្ហាន់ទៅវត្ត និងប្រគេនទ័យទានដល់ព្រះសង្ឃតាមវត្តអារាមនានាបានយ៉ាងងាយស្រួល ទោះជាពុំអាចទៅវត្តបានក្ដី ការចូលបុណ្យដោយស្កែន QR Code តាម អេស៊ីលីដាម៉ូបាល ជួយលោកអ្នកអាចធ្វើបុណ្យសន្សំកុសល ជាមួយសាច់ញាតិ នៅស្រុកកំណើត ដោយមិនចាំបាច់ទៅជួបជុំគ្នាដោយផ្ទាល់ ។ 
 
វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងដោយមិនអស់ថ្លៃសេវា ។ 
 
ប្រសិនបើមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើសេវា ២៤ម៉ោង) ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]
 





(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com