ជាតិ
សម្ដេច ហ៊ុន សែន ​​ឱ្យ​បើកមហាវិទ្យាល័យឡើងវិញ
25, Sep 2021 , 1:59 pm        
រូបភាព
ដោយ:
សម្ដេច ហ៊ុន សែន បានសម្រេចឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកមហាវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ។ ​តាមរយៈសារសំឡេងរបស់ខ្លួនពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៥កញ្ញានេះ សម្តេច ហ៊ុន​ សែន មានប្រសាសន៍ដូច្នេះ៖ «កាលពីម្សិលមិញនេះ ខ្ញុំបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកមហាវិទ្យាល័យរដ្ឋ និងឯកជនឡើងវិញផងដែរ »។

 
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ ខណៈករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បានហក់ឡើងវិញជាបន្តបន្ទាប់ ពិសេសអំឡុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៣ថ្ងៃមកនេះ។ ក្រោយករណីឆ្លងត្រូវបានរកឃើញនៅតាមទីអារាមនានា សម្តេច ហ៊ុន សែន បានប្រកាសផ្អាកប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរនេះភ្លាមៗ ពោលគឺផ្អាកចាប់ពីថ្ងៃកាន់បិណ្ឌទី៤ រហូតដល់ភ្ជុំបិណ្ឌតែម្តង ដើម្បីបញ្ចៀសការឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរ។
 
 
 
សូមជម្រាបផងដែរថា កាលពីថ្ងៃទី៣១ សីហា លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​បានកំណត់ឲ្យសាលារៀនគ្រប់កម្រិត នៅតាមបណ្តាខេត្តដែលគ្មានហានិភ័យ ឬមានកម្រិតឆ្លងជំងឺកូវីដ-១៩ទាបបើកដំណើរការឡើងវិញ ដោយមានរៀបចំឲ្យមានសិស្សតិចជាង១៥នាក់ ​ក្នុងមួយថ្នាក់។ នៅរាជធានីភ្នំពេញ មានសាលារៀន​ជាង២០០នាក់ បានបើកទ្វារឱ្យសិស្សចូលរៀនឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា។ ក្រោយបើកទ្វារជាថ្មី ក៏មានសាលារៀន​មួយចំនួន ត្រូវបិទទ្វារវិញដែរ ក្រោយរកឃើញមានករណីឆ្លងកូវីដ-១៩ ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com