ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងពីចិន មកដល់កម្ពុជាវិញហើយ 25, Sep 2021 , 4:38 pm
× ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ បានយាងត្រឡប់ពីប្រទេសចិន មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៥ ខែកញ្ញានេះ។ ព្រះអង្គទាំងទ្វេ បានយាងទៅក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ជាង១ខែហើយ ពោលគឺចាប់តាំងពីថ្ងៃទី១៦ ខែសីហា។
វត្តមានទទួលព្រះរាជវត្តមាន ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែរ រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើនរូបទៀត និងមានវត្តមានលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាផងដែរ៕
Tag:
ព្រះមហាក្សត្រ
សម្តេចម៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com