ជាតិ
ពីនេះ ពីនោះ
បន, កន មានន័យថា គ្នា, បក្ខពួក
18, Jan 2023 , 7:29 am        
រូបភាព
វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ពាក្យ «បន», «កន», «ភុំភឿន» យ៉ាងខ្លីថា ជាគ្នា, បក្ខពួក, ដៃគូ។
 
«កន» មានន័យថា បក្ខពួក, បន, គ្នា។ គូកន គឺសំដៅលើ កនដែលជាគូនឹងគ្នា, មនុស្សដែលជាមិត្រនឹងគ្នា, មិត្រសំឡាញ់, ដៃគូ ។ កនយើង, កនគេ។
 
ដូចគ្នា​ផងដែរ «បន» មានន័យថា ពួក ដោយវចនានុក្រមលើកឧទាហរណ៍ថា៖ ប្រជុំជនអ្នកលេងល្បែងផ្សេងៗយ៉ាងតូចៗ, ប្រជុំជនអ្នកស៊ីផឹកឬជក់អាភៀនជាដើម ។
 
ក្នុង​ករណីខ្លះ ពាក្យទាំងនេះ ក៏អាច​ប្រើ​ប្រាស់បានដូចពាក្យ ភឿន ឬ ភុំភឿន បាន​ដែរ។ ភុំភឿន គឺ​ស្មើនឹងពាក្យ ពួកក្លើ, គូកន អាចជា​អ្នកដែលនៅជាមួយគ្នា ឬមិត្រសំឡាញ់យ៉ាងស្និទ្ធ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com