ជាតិ
ពីនេះ ពីនោះ
កនិដ្ឋា សំដៅ​លើ​ ប្អូន ប្អូនតូច តែ​ក៏មានន័យថា គូសំឡាញ់ ផងដែរ
10, Jan 2023 , 7:29 am        
រូបភាព
«កនិដ្ឋា» អានថា កៈ-និត-ឋា។ ពាក្យនេះ ចេញពីភាសាបាលី «កនិដ្ឋ» ដែលមានន័យថាប្អូន, ប្អូនតូច, ប្អូនពៅ ។ តែ​បើតាមវចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួ​ន ណាត ពាក្យនេះ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់។
 
ឧទាហរណ៍ពាក្យកាព្យ​៖ ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្តូរជីវិតឥតងាករេ ។
 
ហៃប្អូននួនល្អង ខឹងអ្វីនឹងបង ពុំចេញចរចា បងមានខុសអ្វី ត្រូវស្រីនាងថា នែកែវកនិដ្ឋា ម្ដេចក៏នៅស្ងៀម ?
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com