ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
គារវៈ មាន​ន័យថា សេចក្តីគោរព, អតិថិគារវៈ គឺការគោរពភ្ញៀវ
23, May 2024 , 7:29 am        
រូបភាព
 នាមសព្ទ «គារវៈ» មានន័យថា សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ «អគារវៈ» ដែលជាពាក្យ​ផ្ទុយ គឺ ការមិនគោរព; ការមិនយកចិត្តទុកដាក់, មិនអើពើ។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។


ពាក្យផ្សេងទៀតដែលភ្ជាប់ជាមួយ​គារវៈ មានដូចជា គារវកថា ( គារៈវៈកៈ ថា ) សំដីសំដែងនូវសេចក្ដីគោរព ។ គារវតា ( គារៈវៈ តា ) ភាពនៃការគោរព, សេចក្ដីគោរព ។ គារវភក្ដី សេចក្ដីគោរព និងសេចក្ដីស្រលាញ់; សេចក្ដីរាប់អានដោយគោរព ។ គារវភាព ភាព, បែបនៃសេចក្ដីគោរព ។ ល ។ 
 
អតិថិគារវៈ គឺ​ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ។ យើង​ក៏អាចប្រើពាក្យ អតិថិគោរព ក៏បានដែរ។ 
 
ចំណែកពាក្យពាក់ព័ន្ធនឹងអគារវៈ វិញ មានដូចជា អគារវកថា ឬ —វាទ សម្ដីពុំគោរព ។ អគារវទោស ទោសដែលមានព្រោះការមិនគោរព, ទោសល្មើស ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com