ជាតិ
ពីនេះ ពីនោះ
«ស្វាក់» មានន័យថា ដែលចេះតែងាយ​ប្រទះ មិនមែន «ឆ្វាក់» ឡើយ
29, Nov 2022 , 7:29 am        
រូបភាព
មាន​អ្នក​ខ្លះ សរសេរពាក្យ «ឆ្វាក់» ក្នុងន័យ «ដែល​ចេះតែងាយ​ប្រទះ និងសម​ប្រកប​រឿងអ្វីមួយ»។ ប៉ុន្តែ​បើ​តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្វាក់» ទៅវិញទេ ដែលត្រឹមត្រូវ​តាមសេចក្តី ខណៈ «ឆ្វាក់» មានន័យផ្សេងមួយទៀត។
 
«ស្វាក់» មានន័យថា ដែលចេះតែសមប្រកបនឹងការស្វែង, ដែលចេះតែចួបប្រទះលាភ, ដែលចេះតែងាយប្រទះ, ងាយបាន។ មនុស្សស្វាក់លាភ, ឆ្កែស្វាក់ ។ 
 
ពាក្យផ្ទុយនឹងស្វាក់ គឺ «ឆ្នែង» ហើយ​ច្រើន​និយា​យ​តែក្នុង​ការនេសាទ ក្នុងន័យ ដែលមិន​កប។ ថ្ងៃនេះឆ្នែងណាស់ រកត្រីមិនបានសោះ ។
 
រីឯពាក្យ «ឆ្វាក់» ឯណោះវិញ គឺជា​កិរិយាសព្ទ ដែលមានន័យថា ចងព័ទ្ធស្លាក់ខ្សែ។ ឆ្វាក់ខ្សែនឹងបង្គោល៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com